ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការអាទិភាព ដោយស្នើសុំកញ្ចប់ឥណទាន ពីដៃគូអភិវឌ្ឍន៍ចំនួន ១៦០០លាន SDR សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ខាងមុខ។
យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពី ពេលថ្មីៗនេះបានឲ្យដឹងថា កញ្ចប់ថវិកាទាំងនេះ រដ្ឋាភិបាលបានកំណត់យកទៅប្រើប្រាស់ ក្នុងវិស័យអាទិភាពមានដូចជា
១/វិស័យថាមពលចំនួន៩គម្រោង
គំរោងទាំងនោះរួមមាន -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១ -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២ -គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨ -គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២-គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី -គម្រោងសាងសង់ខ្សែបញ្ជូន ១១៥គីឡូវ៉ុលបារាយណ៍-ស្ទឹងត្រង់ -គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទជំហានទី២ និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល។
២/វិស័យធារាសាស្ត្រចំនួន៦គម្រោង
-គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ -គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបង (ហិរញ្ញប្បទានបន្ថែម) -គម្រោងស្តារឡើងវិញស្ទឹងស្វាយចេក
-កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មជំហានទី២ -គម្រោងជួសជុល និងស្តារផលប៉ះពាល់ទឹកជំនន់ឆ្នាំ២០២០ និងគម្រោងលើកកម្ពស់សមត្ថភាពបន្សំ នៅជនបទ។
៣/វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៦គម្រោង
-គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ -គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) -គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២ -គម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣)។ -គម្រោងកែលម្អបណ្តាញ តភ្ជាប់ជនបទដោយចីរភាព -គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
៤/វិស័យសុខាភិបាលចំនួន៣គម្រោង
-គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត -គម្រោងពង្រឹងវិស័យសុខាភិបាល ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងមហាអនុតំបន់មេគង្គ -គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលជំហានទី២។
៥/វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន២
-គម្រោងបណ្តុះបណ្តាលជំនាញ សម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត -គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ។
៦/វិស័យកសិកម្មចំនួន ៤គម្រោង
-កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា -គម្រោងនេសាទនៅតាមតំបន់ឆ្នេរ ប្រកបដោយនិរន្តភាព(២គម្រោង) -គម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្ម មហាអនុតំបន់មេគង្គ។
វិស័យអាទិភាពផ្សេងទៀត
-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រុះទឹកកខ្វក់ក្រុងតាខ្មៅ (ឥណទានបន្ថែម) -កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ -គម្រោងគាំទ្រការសិក្សាសមិទ្ធិ លទ្ធកម្ម និងការអនុវត្តគម្រោងកម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែងគម្រោង គ្រប់គ្រងធនធានធម្មជាតិ។ -គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា៕
ប្រភព៖ Propertyarea