សេដ្ឋកិច្ច​

លោក Musk លក់ភាគហ៊ុន Tesla កាន់តែច្រើន កាន់តែធ្វើភាគហ៊ុន បន្តធ្លាក់ចុះ

DETROIT៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនរបស់លោក មួយភាគទៀតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានសន្យានៅលើ Twitter ក្នុងការរំលាយភាគហ៊ុន ១០ភាគរយ នៃការកាន់កាប់របស់លោកនៅក្នុងក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

នេះបើយោងតាមឯកសារ ចំនួនពីរជាមួយគណៈកម្មការមូលបត្រអាមេរិកបានឲ្យដឹងថា លោក Musk បានលក់ភាគហ៊ុនប្រហែល ៦៤០,០០០ ក្នុងតម្លៃប្រហែល៦៨៧ ,៣លានដុល្លារ ។ មកទល់ពេលនេះ នាយកប្រតិបត្តិរូបនេះ បានលក់ភាគហ៊ុនប្រហែល ៥,១ លានហ៊ុន ដែលមានតម្លៃប្រហែល ៥,៦៩ ពាន់លានដុល្លារ។ ប្រហែល ១,១ ពាន់លានដុល្លារនៃប្រាក់ចំណូលនឹងឆ្ពោះទៅរក ការបង់កាតព្វកិច្ចពន្ធសម្រាប់ជម្រើសភាគហ៊ុន បានផ្តល់ឲ្យលោក Musk ក្នុងខែកញ្ញា។ 

ជម្រើសគឺជាផ្នែកមួយ នៃកញ្ចប់សំណងដែលលោក Musk និង Tesla បានយល់ព្រមក្នុងឆ្នាំ២០១៨ ផ្តល់ឲ្យនាយកប្រតិបត្តិនូវជម្រើស ប្រសិនបើ Tesla ឈានដល់គោលដៅហិរញ្ញវត្ថុជាក់លាក់ ឥឡូវនេះក្រុមហ៊ុន ទទួលបានប្រាក់ចំណេញ និងមានតម្លៃជាង១ពាន់ពាន់លានដុល្លារ។

ឯកសារពីថ្ងៃពុធបានបង្ហាញថា Musk បានប្រើជម្រើសដើម្បីទិញភាគហ៊ុន ជាង២,១លានក្នុងតម្លៃ ៦,២៤ដុល្លារក្នុងមួយហ៊ុន។ អ្នកវិភាគ Wedbush លោក Daniel Ives បានគណនាថា លោក Musk មានពន្ធលើសពី១០ ពាន់លានដុល្លារដែលកើតឡើងដោយសារជម្រើសភាគហ៊ុន មានតម្លៃនៅរដូវក្តៅក្រោយ។ នេះបើយោងតាមឯកសាររបស់ SEC និងអ្នកផ្តល់ទិន្នន័យ FactSet ថា រហូតមកដល់ពេលនេះ ការលក់របស់លោក Musk មានចំនួនត្រឹមតែជាង ៣ភាគរយនៃភាគហ៊ុនរបស់លោកនៅក្នុង Tesla ។

លោកនៅតែកាន់កាប់ភាគហ៊ុន ប្រហែល ១៦៧,៥ លានហ៊ុន ឬតិចជាង ១៧ភាគរយនៃក្រុមហ៊ុន កាលពីចុងសប្តាហ៍មុន លោក Musk បាននិយាយថា លោកនឹងលក់ភាគហ៊ុន ១០ភាគរយរបស់លោក នៅក្នុងក្រុមហ៊ុន ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិលោក បានធ្វើនៅលើ Twitter ។ ការលក់ Tweet បានជំរុញឲ្យមានការលក់យ៉ាងខ្លាំង នៅក្នុងភាគហ៊ុនថ្ងៃចន្ទ និងថ្ងៃអង្គារ។ ភាគហ៊ុនបានធ្លាក់ចុះ រយៈពេល ៤ថ្ងៃក្នុងចំណោម ៥ថ្ងៃក្នុងសប្តាហ៍នេះ ហើយពួកគេបានធ្លាក់ចុះ ៣,៥ ភាគរយផ្សេងទៀត កាលពីថ្ងៃសុក្រ ខណៈភាគហ៊ុនបានធ្លាក់ចុះ ១៦ភាគរយនៅសប្តាហ៍នេះ រយៈពេល១២ ខែចុងក្រោយនេះ វាកើនឡើង ១៥០ភាគរយ។

បើយោងតាមទស្សនាវដ្តី Forbes ថា លោក Musk គឺជាម្ចាស់ភាគហ៊ុនធំជាងគេ របស់ក្រុមហ៊ុន Tesla និងជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបប្រហែល ២៧៨,៧ពាន់លានដុល្លារ។ Tesla Inc. មានមូលដ្ឋាននៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ទោះបីជា Musk បានប្រកាសថា ក្រុមហ៊ុននឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅរដ្ឋតិចសាស់ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top