សេដ្ឋកិច្ច​

ចំណេះដឹងថ្មី៖ យានជំនិះដែល បើកល្បឿនតិចជាង ៧០គីឡូម៉ែត្រក្នុងមួយម៉ោង មិនអាចបើកលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុទេ

ភ្នំពេញៈ ដោយសារការសាងសង់ ដើម្បីអនុញ្ញាត្តឲ្យរថយន្តអាចបើក ក្នុងល្បឿនលឿនបាន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងមិនអនុញ្ញាត្តឲ្យយានយន្តបើកបរ ក្នុងល្បឿនតិចជាង ៧០គីឡូម៉ែត្ រក្នុងមួយម៉ោងបើកបានទេ។

យោងតាមផេកផ្លូវការរបស់ គំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលបានចេញផ្សាយ ដោយដាក់ចំណងជើង “ចំណេះដឹងរហ័ស”បានលើកជាសំណួរថា តើអ្នកគិតថាម៉ូតូអាចជិះ នៅលើផ្លូវល្បឿនលឿនបានទេ?។

ចម្លើយគឺមិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះម៉ូតូ ឡានត្រាក់ទ័រ  តុកតុកនិងយានជំនិះផ្សេងៗ ដែលមានល្បឿនតិចជាង70km/h គឺមិនអាចឡើងផ្លូវល្បឿ​នលឿនបានទេ។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកឲ្យដំណើរការ អំឡុងត្រីមាសទី៣ នាឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្លូវដែលចំណាយទឹកប្រាក់យ៉ាងច្រើន ក្នុងប្រវត្តិសាស្រ្តកម្ពុជានេះ បានបញ្ចប់ការស្ថាបនាជាផ្លូវការ។

ផ្លូវនេះមានរបងសងខាង ដែលមិនអនុញ្ញាត្តឲ្យយានយន្ត សត្វពាហនៈ ធ្វើដំណើរឆ្លងកាត់ក្រៅពីទីចំណតឈប់សំរាក ដែលបានសាងសង់ឲ្យឈប់សំរាកនោះទេ៕

ប្រភព៖ Propertyarea

Most Popular

To Top