អន្តរជាតិ: សម្រាប់មនុស្សទូទៅ ការគេងនៅសណ្ឋាគារមួយ យប់តម្លៃចាប់ពី២០០ដុល្លារដល់៥០០ដុល្លារ ប្រាកដជាស្រែកចាច ហើយលាន់មាត់ថា “អីក៏ថ្លៃម៉្លេះ គ្រាន់តែដេកមិនធ្វើអីសោះ”! ។
ប៉ុន្តែបើបានដឹងពីតម្លៃសណ្ឋាគារទាំងនេះវិញ អ្នកប្រាកដជាស្លុតចិត្តចង់ខ្យល់គ និងស្ទើរមិនគួរឱ្យជឿ ព្រោះគ្រាន់តែគេងមួយយប់សោះ ត្រូវចំណាយយ៉ាងតិចចាប់ពី ២៨.០០០ដុល្លារឡើងទៅ នោះក៏ដោយសារតែវា ជាប់ចំណាត់ថ្នាក់របស់វា ជាសណ្ឋាគារកំពូលថ្លៃទាំង១០ក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Wealthy Gorilla។
អញ្ចឹងតោះ! ដើម្បីជ្រាបច្បាស់ថាតើសណ្ឋាគារទាំងនោះ មានឈ្មោះអ្វីខ្លះ ស្ថិតនៅក្នុងប្រទេសណាខ្លះ និងមានតម្លៃខ្ពស់បំផុតរហូត ដល់ទៅប៉ុន្មានម៉ឺនដុល្លារ សូមអានខាងក្រោមទាំងអស់គ្នា!
*ចំណាត់លេខ១០
សណ្ឋាគារ The Royal Suite – Burj Al-Arab – គេងមួយយប់តម្លៃ ២៨.០០០ដុល្លារ សណ្ឋាគារនេះមានទីតាំងនៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត៊។
*ចំណាត់លេខ៩
សណ្ឋាគារ The Royal Suite – The Plaza – គេងមួយយប់តម្លៃ៤០.០០០ដុល្លារ។ វាមានទីតាំងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
*ចំណាត់លេខ៨
សណ្ឋាគារ The Hilltop Villa – គេងមួយយប់តម្លៃ ៤៥.០០០ដុល្លារ សណ្ឋាគារនេះមានទីតាំងស្ថិតនៅកោះ Laucala Island។
*ចំណាត់លេខ៧
សណ្ឋាគារ The Muraka – The Conrad – គេងមួយយប់តម្លៃ ៥០.០០០ដុល្លារ។ វាមានទីតាំង នៅបឹងទឹកប្រៃមួយក្នុងមហាសមុទ្រឥណ្ឌា។
*ចំណាត់លេខ៦
សណ្ឋាគារ The Penthouse Suite – Hôtel Martinez – គេងមួយយប់តម្លៃ ៥៣.០០០ដុល្លារ។ សណ្ឋាគារនេះ ស្ថិតនៅប្រទេសបារាំង។
*ចំណាត់លេខ៥
សណ្ឋាគារ Ty Warner Penthouse – Four Seasons – គេងមួយយប់តម្លៃ ៦០.០០០ដុល្លារ។ វាមានទីតាំងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
*ចំណាត់លេខ៤
សណ្ឋាគារ The Mark Penthouse – The Mark Hotel – គេងមួយយប់តម្លៃ ៧៥.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកផងដែរ។
*ចំណាត់លេខ៣
សណ្ឋាគារ The Royal Penthouse – Hotel President Wilson – គេងមួយយប់តម្លៃ ៨០.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅក្រុងហ្សឺណែវ ប្រទេសស្វីស។
*ចំណាត់លេខ២
សណ្ឋាគារ Empathy Suite – The Palms – គេងមួយយប់តម្លៃ ១០០.០០០ដុល្លារ វាមានទីតាំងនៅរដ្ឋឡាសវេហ្គាស សហរដ្ឋអាមេរិក។
*ចំណាត់លេខ១
សណ្ឋាគារ Lovers Deep – Luxury Submarine Hotel – គេងមួយយប់តម្លៃ ១៥០.០០០ដុល្លារ។ វាមានទីតាំងស្ថិតនៅប្រទេសដែនកោះ St Lucia ៕ Wealthy Gorilla៕
ប្រភព៖ Propertyarea