បច្ចេកវិទ្យា

មហាសេដ្ឋីជប៉ុន Yusaku Maezawa បង្ហាញអស្ចារ្យ នៃផែនដីពី ISS នៅពេលស្ថានីយ៍អវកាស ​បញ្ចប់គន្លងទាំងមូលជុំវិញ​​ ភពផែនដីរបស់យើង

អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ទីតាំងរបស់ពួកគេ នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) អវកាសយានិកត្រូវបាន ចាត់ទុកជាទិដ្ឋភាពតែមួយគត់ នៃភពផែនដីរបស់យើង ដែលមនុស្សភាគច្រើន មិនមានឱកាសបានឃើញ។

ISS ធ្វើដំណើរជុំវិញផែនដីក្នុងកម្ពស់ ប្រហែល៤០២គីឡូម៉ែត្រ មានន័យថា ស្ថានីយអវកាសធ្វើដំណើរ ប្រហែល ១៦ ដងជុំវិញផែនដីជារៀងរាល់ថ្ងៃ។ ឥឡូវនេះ លោក Yusaku Maezawa ជាមហាសេដ្ឋីជនជាតិជប៉ុន ដែលបច្ចុប្បន្នកំពុងនៅលើ ISS បានចែករម្លែកវីដេអូដ៏អស្ចារ្យ នៃផែនដីពីស្ថានីយអវកាស។

លោក Maezawa បានបង្ហោះវីដេអូនៅលើ Twitter ដោយពណ៌នាទិដ្ឋភាពថា គួរឲ្យភ្ញាក់ផ្អើល។ លោកបានសរសេរថា បានចំណាយពេលមួយភ្លែត នៃផែនដីពីបង្អួច ISS ។ នេះពិតជាគន្លងទាំងមូលជុំវិញផែនដី ខណៈវីដេអូរបស់ Maezawa មានរយៈពេលត្រឹមតែ ២៤ វិនាទី វាបង្ហាញពីស្ថានីយ៍អវកាស ដែលបានបញ្ចប់គន្លងទាំងមូល ជុំវិញភពផែនដីរបស់យើង។

ព្រះអាទិត្យរះ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អាចមើលឃើញ នៅដើមឃ្លីប មុនពេលផែនដីឆ្លងកាត់យ៉ាងលឿន នៅខាងក្រោម ខណៈបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ ISS បង្វិល និងកែតម្រូវទីតាំងរបស់ពួកគេនៅខាងមុខ។ វីដេអូនេះបញ្ចប់ដោយទិដ្ឋភាព ថ្ងៃលិចដ៏ស្រស់ស្អាត ដែលសម្គាល់គន្លងពេញ នៃភពផែនដី។ ចាប់តាំងពីបានមកដល់ ISS នៅថ្ងៃទី ៨ ខែធ្នូ Maezawa បានរក្សាអ្នកតាមដាន Twitter របស់លោកចំនួន ១០,៨លាននាក់ បានធ្វើបច្ចុប្បន្នភាព លើបេសកកម្មរបស់លោក។

រហូតមកដល់ពេលនេះ មហាសេដ្ឋីរូបនេះបានបង្ហោះវីដេអូពន្យល់ ពីរបៀបដែលគាត់ប្រើបង្គន់នៅលើ ISS ក៏ដូចជារូបថតផ្សេងៗពីស្ថានីយ៍ផងដែរ – រួមទាំងគាត់ម្នាក់កំពុងធ្វើសមាធិ ដោយគ្មានទំនាញផែនដី។ Maezawa បានផ្ទុះឡើងទៅកាន់ ISS កាលពីសប្តាហ៍មុន ពីយានអវកាស Baikonur cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន អមដោយជំនួយការ និងផលិតករភាពយន្តរបស់លោក Yozo Hirano ៕ ដោយ៖លី ភីលីព

Most Popular

To Top