បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN របស់ចិនបានឲ្យដឹងថា ទំហំនៃតម្រូវការនៃទីផ្សារលក់រថយន្ត នៅក្នុងប្រទេសនៅតែមាន ការកើនឡើងបន្តទៀត នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

ប្រភពដដែលបានអះអាងថា ចំនួននៃការលក់រថយន្តរបស់ប្រទេសចិន នឹងអាចកើនឡើងទៅដល់ ២៧.២២លាគ្រឿង នៅក្នុងឆ្នាំ២០២២ ឬស្ថិតនៅក្នុងអត្រាកើនឡើង ប្រចាំឆ្នាំប្រមាណជា ៦,២ភាគរយ។
លើសពីនេះគេជឿជាក់ដែរថា ទំហំនៃការលក់រថយន្តទៅឲ្យឈ្មួញកណ្តាល នឹងកើនឡើងប្រមាណជា ៨,១ភាគរយឬត្រូវជា២២,៧៦លានគ្រឿង ខណៈដែលការលក់រថយន្ត ប្រភេទអាជីវកម្ម នឹងមានការធ្លាក់ចុះបន្តិច ២,២ភាគរយ មកត្រឹមតែ៤,៤៦លានគ្រឿងប៉ុណ្ណោះ។
ដោយឡែកសម្រាប់ទីផ្សារលក់កង់អគ្គិសនីរបស់ចិន នឹងអាចកើនឡើងរហូតទៅដល់ ៥៤លានគ្រឿង នៅក្នុងឆ្នាំក្រោយនេះផងដែរ ពោលគឺកើនឡើងក្នុងអត្រា ១៤,៩ភាគរយ ធៀបទៅនឹងតួលេខ នៅក្នុងឆ្នាំ២០២១នេះ៕ ប្រែសម្រួល៖ស៊ុនលី
