សេដ្ឋកិច្ច​

តម្លៃប្រេងកើនឡើង លើសពី ១០០ដុល្លារ ចំណែកតម្លៃមាស ក៏បានកើនឡើងដែរ ក្រោយរុស្ស៊ី វាយប្រហារលើអ៊ុយក្រែន

បរទេស៖ តម្លៃប្រេងបានកើនឡើងលើសពី ១០០ ដុល្លារ (៧៤ ផោន) ក្នុងមួយបារ៉ែល ដែលជាការឈានដល់ កម្រិតខ្ពស់បំផុត អស់រយៈពេលជាង ៧ ឆ្នាំបន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃភាគហ៊ុនក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ ហើយតម្លៃមាសបានកើនឡើង នៅពេលដែលវិនិយោគិនព្រួយបារម្ភ អំពីផលប៉ះពាល់ ដែលអាចកើតមាននៃជម្លោះ។

រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតទីពីរ ហើយក៏ជាអ្នកនាំចេញ ឧស្ម័នធម្មជាតិដ៏ធំបំផុត របស់ពិភពលោកផងដែរ។ តម្លៃប្រេងឡើងដល់ ១០៣ ដុល្លារក្នុងមួយបារ៉ែល ហើយ RAC បានព្រមានថា តម្លៃប្រេងរបស់ចក្រភពអង់គ្លេស​ត្រូវបានកំណត់ថា នឹងកើនឡើងបន្ថែមទៀត។

អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស ​កំពុងបង់ថ្លៃថាមពល និងឥន្ធនៈខ្ពស់រួចទៅហើយ ជាមួយនឹងតម្រូវការកើនឡើង​ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង Covid៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top