កូរ៉េ ៖ យោងតាមអ្នកជំនួញ កាលពីថ្ងៃទី ៨ ខែមីនា បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យ និងតារាសម្ដែង Jun Ji Hyun ថ្មីៗនេះបានទិញ អគារពាណិជ្ជកម្មនៅ Deungchon-dong ទីក្រុងសេអ៊ូល Gangseo-gu ក្នុងតម្លៃ ៥0.៥ ពាន់លានវ៉ុន ស្មើ៤១ លានដុល្លារអាមេរិកពីធនាគារ Kookmin បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។
អគារ Deungchon-dong បច្ចុប្បន្នគឺជាផ្ទះរបស់អ្នកលក់រាយ ‘LG Electronics’ ‘LG Best Shop’។ អ្នកជំនួញខាងក្នុងនិយាយថា នាង Jun Ji Hyun បានបង់ប្រាក់ជាមុនចំនួន ២២.៥ លានវ៉ុន ខណៈនៅសល់ ២៨ លានវ៉ុនត្រូវបានបំពេញដោយធនាគារ Kookmin ជាប្រាក់កម្ចីសន្តិសុខ។
រហូតមកដល់ពេលនេះ នាង Jun Ji Hyun ត្រូវបានគេស្គាល់ថា ជាម្ចាស់អចលនទ្រព្យជាច្រើននៅទីក្រុងសេអ៊ូល រួមទាំងលំនៅដ្ឋានរបស់នាងនៅ I-Park Samsung, Gangnam-gu; អចលនទ្រព្យពាណិជ្ជកម្មដែលមានទីតាំងនៅ Ichon-dong, Yongsan-gu; អចលនទ្រព្យអាជីវកម្មនៅ Samsung-dong, Gangnam-gu ហើយឥឡូវនេះ អចលនទ្រព្យអាជីវកម្មបន្ថែមនៅ Deungchon-dong, Gangseo-gu ។
តម្លៃនៃអចលនទ្រព្យអាជីវកម្មទាំងបី របស់នាងតែម្នាក់ឯងត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨៨.៨ ពាន់លានវ៉ុន (៧២ លានដុល្លារអាមេរិក) ៕ ដោយ៖លី ភីលីព