អតីតសហស្ថាបនិក Apple លោក Steve Wozniak រំពឹងទុកថាតម្លៃ លុយគ្រីបតូ Bitcoin នឹងអាចឡើងដល់ទៅ ១០ម៉ឺនដុល្លារ ដែលជាតម្លៃខ្ពស់មិនធម្មតា និងមិនធ្លាប់កើតមានលើ Bitcoin ឬលុយគ្រីបតូចណាៗទាំងអស់។
គាត់បានបន្ថែមថា គាត់ពិតជាមានអារម្មណ៍ថា វានឹងអាចឡើងថ្លៃខ្ពស់បែបនេះមែន ព្រោះតែវា មានចំណាប់អារម្មណ៍ខ្ពស់ណាស់ ទៅលើ Bitcoin។
នេះបើយោងទៅតាម បទសម្ភាសន៍មួយនៅលើ Wild Ride បានចេញផ្សាយ កាលពីសប្ដាហ៍មុន។
គួរដឹងថា Steve ជាអ្នកវិនិយោគពី Bitcoin មួយរូប ដោយឡែកលោកលើឡើងថា លោកគ្រាន់តែចង់ពិសោធន៍ និងរៀនពីវាប៉ុណ្ណោះ មិនមែនរកលុយអីនោះឡើយ ប៉ុន្ដែយ៉ាងណាក៏ដោយ ពេលលុយគ្រីបតូនេះឡើងថ្លៃ ២ដង គាត់ក៏បានចំណូលផងដែរ៕ Source: Sabay