ព្រុចសែល៖ អ្នកការទូតអ៊ឺរ៉ុបកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីនៅថ្ងៃច័ន្ទនេះ ដោយមេដឹកនាំបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រប្រទេសហុងគ្រី ក្នុងការប្រឈមមុខនឹងការដាក់ទណ្ឌកម្មនៅពេលពួកគេជួបប្រជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃស្តីពីការដួលរលំនៃសង្រ្គាមនៅអ៊ុយក្រែន។
សំណើដែលបានផ្សព្វផ្សាយក្នុងចំណោមអ្នកការទូតសហភាពអឺរ៉ុប នឹងឃើញបំពង់បង្ហូរប្រេង Druzhba ប្រវែង 4,000 គីឡូម៉ែត្រ ដែលផ្គត់ផ្គង់ដល់ប្រទេសនានា រួមទាំងប្រទេសហុងគ្រីដែលជាប់ព្រំដែន ដែលត្រូវបានលើកលែងពីការហាមឃាត់លើការនាំចូលប្រេងឆៅពីរុស្ស៊ី។

សម្បទាននេះត្រូវបានផ្តល់ជូនបន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានបដិសេធមិនគាំទ្រការហាមឃាត់ប្រេង ហើយបានលើកឡើងថា ឥទ្ធិពលនៃការដាក់ទណ្ឌកម្មបែបនេះនឹងដូចជាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រទេសរបស់លោកដូច្នោះដែរ។

ឯកអគ្គរដ្ឋទូតមកពីរដ្ឋសមាជិកទាំង ២៧ របស់ប្លុកអឺរ៉ុប នៅតែមិនអាចធ្វើកិច្ចព្រមព្រៀងមួយនៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅទីក្រុងព្រុចសែល ដោយបន្សល់ទុកកញ្ចប់ទណ្ឌកម្មទី៦ របស់ប្លុកនេះស្ថិតក្នុងកម្រិតជិតមួយខែបន្ទាប់ពីវាត្រូវបានស្នើឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
