សេដ្ឋកិច្ច​

Tesla ត្រូវចោទប្រកាន់ ពីបទផ្សាយពាណិជ្ជកម្មមិនពិតប្រហែលជាអាចបាត់បង់ ទីផ្សារកាលីហ្វ័រញ៉ា

វ៉ាស៊ីនតោន៖ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាន រាយការណ៍កាលពីម្សិលមិញថា និយតកររដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់ក្រុមហ៊ុន Tesla ពីការបំភាន់អ្នកប្រើប្រាស់អំពីប្រព័ន្ធជំនួយអ្នកបើកបររបស់ខ្លួន ហើយបានដាក់ពាក្យបណ្តឹងអាចរារាំងក្រុមហ៊ុនផលិតរថយន្តមិនឲ្យលក់រថយន្តរបស់ខ្លួននៅរដ្ឋនេះយោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។

នេះបើយោងតាមកាសែត Los Angeles Times បាននិយាយថា ឯកសាររបស់ខ្លួននោះ នាយកដ្ឋានយានជំនិះបាននិយាយថា Tesla បានផ្សព្វផ្សាយបច្ចេកវិទ្យា Autopilot និង Self-Driving របស់ខ្លួនដោយមានសមត្ថភាពលើសពីការពិត ។” DMV បានរាយការណ៍ថា ក្រុមហ៊ុនបានធ្វើ ឬផ្សព្វផ្សាយសេចក្តីថ្លែងការណ៍មិនពិត ឬការបំភាន់ និងមិនផ្អែកលើការពិតនៅក្នុងពាក្យបណ្តឹងរបស់ខ្លួនបានដាក់ទៅសាលាក្តីពាក់កណ្តាលតុលាការនៃការិយាល័យសវនាការរដ្ឋបាលនៅថ្ងៃទី ២៨ ខែកក្កដា។

គេហទំព័ររបស់ក្រុមហ៊ុន Tesla ពិពណ៌នាអំពី Autopilot របស់ខ្លួនថា មានសមត្ថភាពបើកបរដោយខ្លួនឯងពេញលេញ។ អ្វីដែលអ្នកត្រូវធ្វើគឺចូល ហើយប្រាប់ឡានរបស់អ្នកទៅកន្លែងត្រូវទៅ ។ ប្រសិនបើអ្នកមិននិយាយអ្វីទេ រថយន្តរបស់អ្នកនឹងមើលប្រតិទិនរបស់អ្នក ហើយនាំអ្នកទៅទីនោះជាគោលដៅដែលគេសន្មត់។

យោងតាមកាសែត Times បានឲ្យដឹងថា សេចក្តីសម្រេចពេញចិត្តចំពោះនិយតកររដ្ឋកាលីហ្វ័រញ៉ា អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី រួមទាំងការដកហូតអាជ្ញាប័ណ្ណ អាចអនុញ្ញាតិឲ្យក្រុមហ៊ុន Tesla ផលិត ឬលក់រថយន្តរបស់ខ្លួននៅក្នុងរដ្ឋ៕ ដោយ៖លី ភីលីព

Most Popular

To Top