បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី ខណៈពេលដែលលុយអឺរ៉ូ កំពុងចុះខ្សោយខ្លាំង ហើយតម្លៃទំនិញគ្រប់មុខឡើងថ្លៃនោះ បំណុលសាធារណៈដែលប្រទេសអ៊ីតាលី កំពុងមាននៅពេលនេះ បានកើនឡើង ទៅដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានគិតត្រឹមពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។
ធនាគារជាតិរបស់អ៊ីតាលី បានប្រកាសថាបំណុលរបស់រដ្ឋាភិបាលសរុប ដែលមានគឺប្រហែលជា២,៧៦៦ទ្រីលានអឺរ៉ូ ឬប្រមាណជា២,៨១២ទ្រីលានដុល្លារអាមេរិក គឺជាទំហំដ៏ច្រើនបំផុតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រហើយវាស្ថិតនៅក្នុង អត្រាកំណើនប្រមាណជា១,៩ភាគរយ ក្នុងចន្លោះពេលពីដើមឆ្នាំមកប៉ុណ្ណោះ។
របាយការណ៍របស់ធនាគារ បានចង្អុលបង្ហាញថា លុយអឺរ៉ូចុះខ្សោយគឺជាកត្តាដ៏សំខាន់មួយ ដែលបានធ្វើឲ្យបំណុលកើនឡើងខ្ពស់ ពីព្រោះថាបំណុលភាគច្រើនរបស់អ៊ីតាលី គឺជាលុយអឺរ៉ូ។ កាលពីចុងខែមិថុនានៅពេលដែលទិន្នន័យ របស់ធនាគារត្រូវបានបង្ហាញលុយដុល្លារ និងលុយអឺរ៉ូ ចាប់ផ្តើមមានអត្រាជួញដូរ ប្រហាក់ប្រហែលគ្នារួចទៅ។
ទោះបីជាយ៉ាងណាក្តីក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ ធនាគារជាតិអ៊ីតាលី បានរកចំណូលពន្ធមានកំណើន ដល់ទៅ១១,៩ភាគរយ ឬគិតជាទឹកប្រាក់ប្រមាណ ជា២៣,២ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
