សេដ្ឋកិច្ច​

អ្នកជំនាញអឺរ៉ុប ព្យាករណ៍ថា តម្លៃថាមពលនឹងបន្តកើនឡើង ២ឆ្នាំទៀត

បរទេស៖ គណកម្មការអឺរ៉ុបឬ EC កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើង ពីការព្យាករណ៍របស់ខ្លួន ថាប្លុកអឺរ៉ុបទាំងមូលតម្លៃហ្កាស នឹងនៅតែបន្តកើនឡើង ទោះមុនរដូវរងានិងក្រោយរដូវរងាក្តី។

ប្រភពដដែលបានបន្តទៀតថា តម្លៃថាមពលនឹងបន្តកើនឡើង ដល់ឆ្នាំ២០២៤ប៉ុន្តែ EU នឹងក៏បន្តធ្វើអ្វីគ្រប់យ៉ាង ក្នុងការទប់ស្កាត់តំរូវការដ៏ខ្លាំងហួសហេតុ ព្រមទាំងធ្វើឲ្យបាននូវការធ្លាក់ចុះតម្លៃមកវិញ សម្រាប់ពលរដ្ឋនិងអាជីវកម្មនានា។

បច្ចុប្បន្ន EU គឺស្ថិតនៅក្នុងស្ថានភាព ដែលកម្រមានគឺការផ្គត់ផ្គង់មិនគ្រប់គ្រាន់ តាមតំរូវកាដូចនេះហើយ EU នឹងធ្វើការងារសំខាន់ផ្តោត ទៅលើការកំណត់នៃចំនួនតំរូវការ ឲ្យមានការធ្លាក់ចុះជាមុនសិន ហើយបន្តទៅទំលាក់តម្លៃថាមពលឥន្ធនៈ នានាតាមប្រភពផ្គត់ផ្គង់។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ តម្លៃហ្កាសនៅក្នុងតំបន់អឺរ៉ុប បានបន្តកើនឡើងដល់តម្លៃបំបែកកំណត់ត្រា ក្នុងឆ្នាំនេះហើយកំពុងបង្កទៅជាក្តីព្រួយបារម្ភថា វានឹងនៅតែបន្តកើនឡើង ហើយជាពិសេសពលរដ្ឋអឺរ៉ុបភាគច្រើន ក៏កំពុងភ័យបារម្ភ អំពីការប្រើប្រាស់ថាមពល នៅរដូវរងាឈានចូលមកដល់នេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top