មកស្គាល់មហាសេដ្ឋីគ្រីបតូមានទ្រព្យ ច្រើនជាងគេលើពិភពលោកទាំង ៥៖
ទី១. លោក Changpeng Zhao មានទ្រព្យសម្បត្តិប្រមាណ ៦៥ពាន់លានដុល្លារ លោកគឺស្ថាបនិក និងជា CEO របស់ ទីផ្សារគ្រីបតូលំដាប់លេខ១ Binance។

ទី២. លោក Sam Bankman-Fried មានទ្រព្យសម្បត្តិប្រមាណ ២៤ពាន់លានដុល្លារ ហើយលោកក៏ជាសហស្ថាបនិក និងជា CEO ទីផ្សារជួញដូរគ្រីបតូ FTX ផងដែរ។

ទី៣. លោក Brian Armstrong មានទ្រព្យសម្បត្តិប្រមាណ ៦,៦ពាន់លានដុល្លារ និងជាសហស្ថាបនិក និងជា CEO របស់ទីផ្សារគ្រីបតូដ៏ធំ Coinbase។

ទី៤. លោក Gary Wang មានទ្រព្យសម្បត្តិប្រមាណ ៥,៩ពាន់លានដុល្លារ ហើយលោកក៏ជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យារបស់ ទីផ្សារគ្រីបតូ FTX ផងដែរ។

ទី៥. លោក Chris Larsen មានទ្រព្យសម្បត្តិប្រមាណ ៤,៣ពាន់លានដុល្លារ ហើយលោកក៏ជា សហស្ថាបនិករបស់ប្រព័ន្ធទូទាត់ និងផ្លាស់ប្ដូររូបិយបណ្ណគ្រីបតូ មានឈ្មោះថា Ripple ផងដែរ។

គួរបញ្ជាក់ថា គ្រីបតូ ឬលុយឌីជីថល ជាវាំងននមួយថ្មីនៃការចាយលុយតាមអ៊ិនធឺណិត មានភាពងាយស្រួល វាទទួលបានការពេញនិយមផុសផុរក្នុងពេលបច្ចុប្បន្ន។ លើសពីការចាយវាយ ក៏មានអ្នកវិនិយោគជាច្រើន ហើយសូម្បីមហាសេដ្ឋីល្បីៗក៏ជាអ្នកវិនិយោគ និងចាប់អារម្មណ៍លុយប្រភេទថ្មីនេះផងដែរ។ ដោយឡែកលុយគ្រីបតូ មិនអនុញ្ញាតឱ្យចរាចរណ៍ប្រើប្រាស់នៅប្រទេសជាច្រើនលើសកលលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ៕ Source: Sabay
