សេដ្ឋកិច្ច​

ជឿ​អត់? ប្រទេស​ទាំង ២៥នេះ ក្ដោបក្ដាប់​សេដ្ឋកិច្ច​ ពិភពលោក ៨៤%

នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ប្រទេស​ទាំង​ ២៥នេះ​ក្ដោបក្ដាប់​សេដ្ឋកិច្ច ​សកល​សរុប ៨៤% នេះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​ របស់​អង្គការ​មូលនិធិ ​រូបិយប័ណ្ណ​ពិភពលោក (IMF)។

យោង​តាម​ប្រភព​ខាង​លើ​នេះ ពិភពលោក​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ផល​ទុន​សរុប ឬ ហៅ​កាត់​ថា GDP សរុប ១០១,៦ទ្រី​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ដោយ​ក្នុង​នោះ​សហរដ្ឋអាមេរិក ​មាន​សេដ្ឋកិច្ច​លេខ១ ជាមួយ​នឹង GDP សរុប ២៥ទ្រីលាន​ដុល្លារ​ ចិន​លេខ ២ ជាមួយ​នឹង​ GDP ១៨ទ្រីលាន​ដុល្លារ។ បន្ត​ពី​នេះ​គឺ ជប៉ុន​លេខ ៣ អាល្លឺម៉ង់​លេខ ៤ ហើយ​ឥណ្ឌា​ វ៉ា​ដាច់​អង់គ្លេស​ក្លាយ​ជា​កំពូល ​សេដ្ឋកិច្ច​ធំ​ជាង​គេ​លេខ ៥។ គ្រាន់​តែ​ប្រទេស​ទាំង ៥ នេះ​កាន់​សេដ្ឋកិច្ច​សកល ៥១% បាត់​ទៅ​ហើយ ។

១ទ្រីលាន = ១,០០០ប៊ីលាន

នៅ​សល់​ ១៥ប្រទេស​រួម​មាន​ប្រទេស​មក​ពី​ទ្វីប​នានា ​ក្នុង​ពិភពលោក​ ដោយ​ក្នុង​នោះ​មាន​ចាប់​ពី​អង់គ្លេស​ រហូត​ដល់​រុស្ស៊ី អូស្ត្រាលី រហូត​ដល់​អារ៉ាប៊ីសាអ៊ូឌីត ចំណែក​ឯ​ក្នុង​តំបន់​អាស៊ាន ​យើង​ក៏​មាន​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​ដែរ ប៉ុន្តែ​គ្មាន​ប្រទេស​ណា​មួយ​មក​ទ្វីប​អាហ្វ្រិក ​ស្ថិត​ក្នុង​ចំណោម​សេដ្ឋកិច្ច​កំពូល​ទាំង ២៥នេះ​ទេ។ ប្រទេស​ទាំង​ ២៥នេះ​ហើយ កាន់​កាប់​សេដ្ឋកិច្ច​ពិភពលោក ៨៤% ៕

Most Popular

To Top