លោក Dhanin Chearavanont ជាមហាសេដ្ឋីមានបំផុតរបស់ថៃ និងជាពាណិជ្ជករជនជាតិថៃដ៏មានឥទ្ធិពល ត្រូវជាទាយាទតជំនាន់ពីលោកឪពុករបស់ខ្លួន។
Chearavanont តែងតែផ្តែផ្តាំអំពីច្បាប់ នៃការរកស៊ីរបស់វង្សត្រកូលរបស់ខ្លួន ព្រោះការរកស៊ីដែលរឹងមាំបំផុតមួយ ដាច់ខាតត្រូវតែមានក្បួនខ្នាតត្រឹមត្រូវ មិនមែនជារឿងចៃដន្យ ឬសំណាងធ្លាក់ពីលើមេឃមកនោះទេ។ ក្បួនរកស៊ី៣យ៉ាងរបស់ ប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP កសាងអាណាចក្រជំនួញតកូនចៅ និងពង្រីកឥទ្ធិពលខ្លួនយ៉ាងខ្លាំង នៅទូទាំងទ្វីបអាស៊ីមានដូចជា ៖
ទី១ គឺត្រូវពឹងផ្អែកលើបច្ចេកវិទ្យា ផលិតកម្មអាហារកំប៉ុងនិងចំណីសត្វរបស់CP ក្លាយជារបរដែលមិននឿយណាយ ព្រោះថាអាហារជាតម្រូវការ និងមានសង្វាក់ផលិតកម្ម ដើរដោយបច្ចេកវិទ្យាទំនើបៗ ដែលលោកមើលឃើញអំពីអនាគត សកលភាវូបនីយកម្មធ្វើឱ្យ មនុស្សផ្លាស់ប្តូររបៀបរបប នៃការរស់នៅជាចាំបាច់ បូករួមទាំងការធ្វើអាជីវកម្មផងដែរ ។
ការលក់ដោយភាពស្មោះត្រង់ ស្នូលរបស់សហគ្រិនភាព អាចឆក់យកបេះដូងអតិថិជន បានយ៉ាងស្រួលគឺភាពស្មោះត្រង់ ដោយហេតុថា កាលពីកកើតដំបូង នៃជំនួញរបស់គ្រួសារ ពាណិជ្ជកររូបនេះ គឺផ្តើមចេញពីការលក់ជីកសិកម្ម និងគ្រាប់ពូជ ព្រមទាំងផ្គត់ផ្គង់ចំណី សត្វតាំងពីឆ្នាំ១៩២១ ដោយធ្វើការទាក់ទាញ អតិថិជន តាមរយៈការ បង្កើនទំនុកចិត្តនិងភាពស្មោះត្រង់នេះឯងទើបធ្វើឱ្យ លោកកសាងអាជីវកម្ម មួយនេះប្រកបដោយ ភាពជោគជ័យ។
ផលប្រយោជន៍ត្រីកោណ យុទសាស្រ្តត្រីកោណ របស់ក្បួនដូនតាក្នុងការរកស៊ី គឺមាន ប្រយោជន៍ប្រទេសជាតិ ប្រយោជន៍សង្គម(អតិថិជន) និងប្រយោជន៍ក្រុមហ៊ុនទាំងមូល។
គួរបញ្ជាក់ថា លោក Dhanin Chearavanont បច្ចុប្បន្នមានទ្រព្យ ១២.៩ ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន CP ដែលមានជំនួញជាច្រើនទៀតដូចជាទំនិញកសិកម្ម ម្ហូបអាហារ CP និងជាពិសេសគឺម៉ាត ២៤ ម៉ោង 7/11 ប្រចាំប្រទេសថៃ ដែលមានជាង ១០០០០ សាខាទូទាំងប្រទេសថៃ ជាចំនួនច្រើនបំផុតលេខពីរលើពិភពលោកបន្ទាប់ពីប្រទេសជប៉ុន ៕