ក្នុងនាមជាអាជីវករមួយរូប អ្នកមិនអាចខ្វះជំនឿចិត្តលើខ្លួនឯងបានទេ ព្រោះវាធ្វើឲ្យមនុស្សភាគច្រើន ភ័យខ្លាចការបរាជ័យ ដែលធ្វើឲ្យពួកគេខ្វះសកម្មភាពដែលចាំបាច់ សម្រាប់ចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ ដល់អាជីវករផ្ទាល់ទេ តែក៏អាចបង្កជាបញ្ហា ដល់ឱកាសក្នុងការជោគជ័យរបស់អ្នកដែរ ។
ដោយហេតុដូចនេះ វាពិតជាចាំបាច់សម្រាប់អាជីវករ ក្នុងការរៀនជឿជាក់លើខ្លួនឯង ដើម្បីបង្កើតភាពជោគជ័យ សម្រាប់ថ្ងៃមុខ ។ ខាងក្រោមនេះ គឺជាការសម្រង់សម្ដីមាស របស់លោក Bill Gates ដែលយើងគួរពិចារណា៖
កុំប្រៀបធៀបខ្លួនឯង ជាមួយនរណាម្នាក់លើលោកនេះ
ការប្រៀបធៀបខ្លួន ជាមួយមនុស្សដទៃ ជាប្រចាំជាមុខសញ្ញាបង្ហាញថា អ្នកមិនមានជំនឿចិត្តលើខ្លួនឯងទេ ។ អ្នកត្រូវដឹងថា មនុស្សម្នាក់ៗមានគំនិត ទេពកោសល្យ និងសមត្ថភាពពិសេសៗខុសៗគ្នា ។ ប្រសិនបើគ្រប់អាជីវករ មានបុគ្គលិកលក្ខណៈ និងការគិតដូចគ្នាទាំងអស់នោះ អ្នកប្រហែលជាមិនឮរឿងជោគជ័យច្រើនទេ ។
មេរៀនជាច្រើន កើតពីពាក្យរិះគន់របស់អតិថិជន
ប្រសិនបើអ្នកមានអតិថិជនច្រើន ហើយអ្នកទទួលបានពាក្យរិះគន់ដូចៗគ្នា នោះមានន័យថាចំណុចនោះហើយ ដែលអ្នកត្រូវយកមកកែតម្រូវ។
ប្រសិនបើអ្នកមិនធ្វើឲ្យក្តីសុបិន អ្នកក្លាយជាការពិតទេ មនុស្សដទៃនឹងជួលអ្នកឲ្យធ្វើឲ្យក្តីសុបិនពួកគេក្លាយជាការពិត
សហគ្រិនមិនមែនជាបុគ្គលិកល្អទេ ហើយក្នុងនាមជាសហគ្រិន អ្នកគួរតែអនុញ្ញាតឲ្យក្តីសុបិនអ្នកក្លាយ ជាកត្តាជំរុញទឹកចិត្តរបស់អ្នក មិនមែនជាកត្តាដែលធ្វើឲ្យអ្នកខ្លាចនិងបាក់ទឹកចិត្តទេ ។ អ្វីដែលអ្នកគួរចងចាំ គឺទស្សនៈវិស័យរបស់អ្នកនឹងល្អប្រសើរឡើង រៀងរាល់ពេលដែលអ្នកបានបរាជ័យ
ជីវិតមិនយុត្តិធម៌រហូតទេ
ពេលបច្ចុប្បន្នអ្នកអាចជាមនុស្សដែល កំពុងយល់ថា ខ្លួនឯងទទួលបានភាពយុត្តិធម៌បំផុត តែអ្នកត្រូវរៀនស៊ាំ ជាមួយការប្រែប្រួល ឱ្យហើយទៅព្រោះជីវិតមិនយុត្តិធម៌តែរហូតនោះទេ។
ជោគជ័យគឺជាគ្រូដ៏គម្រក់មួយ
ក៏ព្រោះតែភាពជោគជ័យ បានធ្វើឱ្យមនុស្សពូកែៗមួយចំនួនបានឈ្លក់វង្វេងនឹងវា ហើយគិតថាពួកគេគ្មានថ្ងៃបរាជ័យនោះទេ។
សើចមនុស្សល្ងង់ថ្ងៃនេះ ថ្ងៃក្រោយអ្នកអាចជាបុគ្គលិកពួកគេ
វាសនាជារឿង ដែលមើលមិនឃើញ ដំណើរទៅរកភាពជោគជ័យ របស់មនុស្សក៏មិនដូចគ្នាដែរ ដូច្នេះហើយបច្ចុប្បន្ន អ្នកអាចមើលឃើញថា គេជាមនុស្សឆោតល្ងង់ ប៉ុន្តែទៅថ្ងៃខាងមុខអ្នកអាចធ្វើការឱ្យពួកគេផងក៏មិនដឹង។
អបអរភាពជោគជ័យ តែកុំភ្លេចពីបរាជ័យ
ការអបអរភាពជោគជ័យ គឺជារឿងល្អមួយ ក៏ប៉ុន្តែសូមកុំភ្លេចគិតពីមេរៀនបរាជ័យផង កុំឱ្យការបរាជ័យបក មកផ្ដួលអ្នកម្ដងទៀត។
ខ្វះដើមទុនរកស៊ី មិនសំខាន់ដូចខ្វះជំនឿចិត្ត
ជាក់ស្ដែងបើយើងមានការខ្វះខាតដើមទុន រកស៊ីអ្នកអាចខ្ចីគេបានដើម្បីបើករបរ ក៏ប៉ុន្តែប្រសិនបើអ្នកខ្វះជំនឿចិត្តអ្នកមិនអាចខ្ចីអ្នកណាម្នាក់បានឡើយ។
ជ័យជំនះធំធេង បានមកពីការហ៊ានប្រថុយ ៖ គ្មានភាពជោគជ័យណាដែលរត់មក រកមនុស្សដែលមិនបានធ្វើអ្វីសោះ ហើយមិនហ៊ានប្រថុយនោះទេ ដូច្នេះហើយអ្នកត្រូវតែហ៊ាន សាកល្បងប្រថុយជាមួយរឿងទាំងនោះ ៕