សេដ្ឋកិច្ច​

សេដ្ឋកិច្ចវៀតណាម នឹងកើតឡើងក្នុងរង្វង់ ៤,៧ភាគរយ នៅឆ្នាំនេះ

រូបភាពពី៖​ XINHUA

ហាណូយ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងកើនឡើងក្នុងរង្វង់ ៤,៧ ភាគរយនៅឆ្នាំ២០២៣ និងបង្កើនល្បឿនដល់ ៥,៥ ភាគរយនៅឆ្នាំ២០២៤។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,៥ ភាគរយនៅឆ្នាំ២០២៣ ហើយនឹងមានស្ថិរភាពនៅ ៣ភាគរយនៅឆ្នាំ២០២៤ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន ដែលមានឈ្មោះថា “ការធ្វើឱ្យការងារវិនិយោគសាធារណៈ សម្រាប់កំណើន” ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានដកស្រង់របាយការណ៍នេះថា បរិយាកាសខាងក្រៅដែលមានការប្រកួតប្រជែង និងតម្រូវការក្នុងស្រុក ដែលខ្សោយកំពុងនាំឱ្យមានការថយចុះ នៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសវៀតណាម ប៉ុន្តែសេដ្ឋកិច្ចនឹងកើនឡើងក្នុងឆមាសទីពីរនៃឆ្នាំនេះ និងឆ្នាំបន្ទាប់។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានកំណត់គោលដៅសម្រេចបាន នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៦,៥ ភាគរយនៅឆ្នាំនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top