សេដ្ឋកិច្ច​

ក្រុមហ៊ុន Vietjetនិង Castlelakeបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់សម្រាប់យន្តហោះ Airbus ចំនួន ៤គ្រឿងដែលមានតម្លៃ៥៦០ លានដុល្លារអាមេរិក

ភ្នំពេញ៖​ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការវិនិយោគលើទ្រព្យសកម្មដែលមានបទពិសោធន៍ជិត ២០ ឆ្នាំក្នុងការវិនិយោគ ជួល និងសេវាកម្មយន្តហោះបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីផ្តល់ហិរញ្ញប្បទានយន្តហោះចំនួន ៤ គ្រឿងដែលមានតម្លៃ ៥៦០ លានដុល្លារអាមេរិក។ ពិធីអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam នៅវេទិកាធុរកិច្ចវៀតណាម-អៀរឡង់។

ជាផ្នែកមួយនៃ MOU នេះ Castlelake មានបំណងផ្តល់ហិរញ្ញប្បទានសម្រាប់យន្តហោះ Airbus A321neo ទំនើបថ្មីចំនួន ៤ ក្រោមការបញ្ជាទិញដែលមានស្រាប់របស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន Airbus ។ យន្តហោះទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅនៅឆ្នាំ ២០២៤។ ប្រតិបត្តិការដែលបានរំពឹងទុកនេះធ្វើឡើងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៣ សម្រាប់យន្តហោះ Airbus A321neo ចំនួន ៣ គ្រឿង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើកិច្ចព្រមព្រៀងហិរញ្ញប្បទានទាក់ទងនឹងកងនាវាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Vietjet ។

លោក Chris Buckley ជាប្រធានផ្នែកដៃគូនិងពាណិជ្ជកម្មអាកាសចរណ៍នៅ Castlelake បានមានប្រសាសន៍ថា «Castlelakeរីករាយបន្តការកសាងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន Vietjet និងគាំទ្រដល់បេសកកម្មរបស់ Vietjet ក្នុងការផ្តល់សេវាកម្មអាកាសចរណ៍ពិសេសតាមសេវា​ភតិសន្យា​ហិរញ្ញវត្ថុរបស់យើង។ យើងទន្ទឹងរង់ចាំក្នុងការបន្តប្រតិបត្តិការនេះ និងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មជាមួយ Vietjet នាពេលអនាគត»

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវា និងបណ្តាញហោះហើរជាសកល។ គាំទ្រដោយការផ្តល់ហិរញ្ញប្បទានអន្តរជាតិ ក្រុមហ៊ុន Vietjet បន្តផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងសន្សំសំចៃលើយន្តហោះថ្មីទំនើបដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅពិភពលោកដ៏គួរឱ្យរំភើប។ សេវាកម្មរបស់យើងមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញកំណើនសេដ្ឋកិច្ច និងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស និងទ្វីបនានា»

បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង ១០០ គ្រឿង រួមទាំងយន្តហោះជំនាន់ទំនើប សន្សំសំចៃប្រេង និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo – A321neo ACF, និង A330។ ក្រុមហ៊ុនអាកាសចរណ៍នេះប្តេជ្ញាការពារបរិស្ថាន និងប្រសិទ្ធភាពប្រេងឥន្ធនៈដោយមានគោលដៅសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ ២០៥០។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ២០០លាននាក់ដែកក្នុងនោះមានរួមមានអ្នកធ្វើដំណើរតាមយន្តហោះលើកដំបូងរាប់លាននាក់។

ជាមួយនឹងយន្តហោះថ្មី ក្រុមហ៊ុន Vietjet នឹងពង្រីកបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀតទាំងក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយដែលជាទីក្រុងសម្បូរវប្បធម៍របស់ប្រទេសវៀតណាមដែលមានប្រវត្តិជាង ១០០០ ឆ្នាំ។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់គោលដៅជាច្រើននៅអាស៊ី និងអូស្ត្រាលី។

Castlelake ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ បានវិនិយោគដោយផ្ទាល់ ឬដោយប្រយោលទៅលើយន្តហោះជាង ៦៥០ ប្រភេទផ្សេងៗគ្នា ហើយបានបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ២០០ ដែលលាតសន្ធឹងជាង ៦០ ប្រទេសជុំវិញពិភពលោក។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ព័ត៌មានបន្ថែមនៅ www.vietjetair.com

Most Popular

To Top