សេដ្ឋកិច្ច​

ក្រុមហ៊ុន Vietjet ចាប់ផ្តើមជើងហោះហើរ ដាណាង-អាម៉ាដាបាដ​ (Da Nang-Ahmedabad)ដោយបង្កើនការតភ្ជាប់ទូទាំងអាស៊ី

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បានសម្ពោធសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនដែលតភ្ជាប់ទីក្រុង ដាណាង(Da Nang) ដែលជាទីក្រុងគួរឲ្យចង់រស់នៅបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងដ៏រស់រវើកនៃទីក្រុង អាម៉ាដាបាដ(Ahmedabad) ក្នុងប្រទេសឥណ្ឌា។ ផ្លូវហោះហើរថ្មីនេះ ពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានចំនួនការតភ្ជាប់ច្រើនជាងគេរវាងប្រទេសទាំងពីរ និងពង្រឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។

ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុន Vietjet សម្រាប់ជើងហោះហើរទៅកាន់ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសជាច្រើនទៀត។ ការចាប់ផ្តើមជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ពីទីក្រុង ដាណាង ទៅទីក្រុង អាម៉ាដាបាដ ធ្វើឡើងនៅពេលដែលក្រុមហ៊ុន Vietjet កំពុងរៀបចំដើម្បីបង្កើនប្រេកង់ហោះហើររវាងខេត្តសៀមរាបប្រទេសកម្ពុជា និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងដំណើរការជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ ជាមួយជើងហោះហើរចំនួនបួនដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវជម្រើសហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យក្នុងការធ្វើដំណើរ។

ការសម្ពោធជើងហោះហើរពីទីក្រុង ដាណាង (Da Nang) ទៅកាន់ អាម៉ាដាបាដ (Ahmedabad) កាលពីថ្ងៃទី ២៣ ខែតុលា ក្រុមហ៊ុន Vietjet ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកធ្វើដំណើរបានចាប់ផ្តើធ្វើដំណើរតាមផ្លូវហោះហើរដែលបានតភ្ជាប់គ្នាយ៉ាងរលូនរវាងទីក្រុងដ៏មានសក្តានុពលទាំងពីរ។ ជាមួយនឹងជើងហោះហើរទៅមកពីរជើងក្នុងមួយសប្តាហ៍ ផ្លូវហោះហើរថ្មីនេះ ត្រូវបានគេរំពឹងថានឹងសម្រួលដល់ការបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ជើងហោះហើរត្រង់រវាងប្រទេសវៀតណាម និងឥណ្ឌា។ ការបន្ថែមផ្លូវហោះហើរថ្មីនេះ ជំរុញដល់ការពង្រីកបណ្តាញក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ ៨ ផ្លូវបន្ថែមទៀត ដោយមានជើងហោះហើរចំនួន ៦០ ប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរ ដោយតភ្ជាប់ទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង ទៅកាន់ទីក្រុង ញូវដេលី បុមបៃ កូជី និង អាម៉ាដាបាដ។

ទីក្រុង ដាណាង (Da Nang) ដែលត្រូវបានគេសរសើរថាជាឆ្នេរដ៏ស្រស់ស្អាត និងកន្លែងដែលមានទេសភាពស្រស់ស្អាតបំផុត គឺជាទីក្រុងដែលគួរឱ្យរស់នៅបំផុតរបស់វៀតណាម និងជាច្រកចូលទៅកាន់រតនសម្បត្តិវប្បធម៌របស់វៀតណាមភាគកណ្តាល រួមទាំងទីក្រុងបុរាណ ហូយអាន(Hoi An) តំបន់បុរាណវិទ្យា My Son និងរដ្ឋធានីប្រវត្តិសាស្ត្រ Hue ផងដែរ។ អាម៉ាដាបាដ (Ahmedabad) ជាទីក្រុងសំខាន់មួយក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ពីភាពល្បីល្បាញខាងផ្នែកបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដ្ឋភាពដ៏ស្រស់ស្អាត និងម្ហូបអាហារដ៏សំបូរបែប។

ផ្លូវហោះហើរ ដាណាង-អាម៉ាដាបាដ (Da Nang-Ahmedabad) ដែលទើបដាក់ឱ្យដំណើរការថ្មីនេះ គឺស្ថិតក្នុងចំណោមសេវាកម្មថ្មីៗជាច្រើនទៀតដែល Vietjet គ្រោងនឹងដាក់ឱ្យដំណើរការនៅខែចុងក្រោយឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងណែនាំផ្លូវដែលតភ្ជាប់ពីទីក្រុងហាណូយទៅគូឡាឡាំពួ និង ញ៉ាត្រាង (Nha Trang) ទៅ ដេហ្គូ(Daegu) ខណៈពេលដែលចាប់ផ្តើមដំណើរផ្លូវហោះហើរទីក្រុង ហូជីមិញ-តៃណាន (Ho Chi Minh-Tainan)។ លើសពីនេះ Vietjet នឹងបង្កើនប្រេកង់ហោះហើរសំខាន់ៗនៅទូទាំងអាស៊ី រួមទាំងផ្លូវសៀមរាប-ហាណូយផងដែរ។

ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីករបស់ខ្លួន ថ្មីៗនេះ Vietjet បានស្វាគមន៍យន្តហោះថ្មី ដើម្បីចូលរួមជាមួយកងនាវាអាកាសចរណ៍របស់ខ្លួន ហើយរំពឹងថានឹងមានតម្រូវការការដឹកជញ្ជូនបន្ថែមទៀតនៅចុងឆ្នាំ។ គួបផ្សំជាមួយនឹងបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ និងខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ ការបន្ថែមទាំងនេះត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរ ដែលធានាថាអ្នកដំណើររីករាយនឹងបទពិសោធន៍ហោះហើរពិសេសក្នុងការធ្វើដំណើររបស់ពួកគេ។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ ព័ត៌មានបន្ថែមនៅ www.vietjetair.com

Most Popular

To Top