សេដ្ឋកិច្ច​

មហាសេដ្ឋីកំពូលទាំង ៥ នាក់ ដែលទទួលបានទ្រព្យ សម្បត្តិបន្ថែមចំនួន ៥៤០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីកំពូលទាំង ៥ នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធ ច្រើនជាងគេក្នុងឆ្នាំនេះ គឺជាមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក ទាំងអស់ដោយបានឃើញ ទ្រព្យសម្បត្តិរបស់ពួកគេបន្ថែ មរហូតដល់ចំនួន ៥៤០ ពាន់លានដុល្លារ ចាប់តាំងពីដើមខែមករា។

១.លោក Elon Musk ៖ជាមហាសេដ្ឋី ដែលមានជាងគេបំផុត លើពិភពលោកបាននាំមុខគេ ក្នុងបញ្ជីមានទ្រព្យសម្បត្តិបន្ថែមចំនួន ២៣៩ ពាន់លានដុល្លារ។ ការទទួលបានទ្រព្យសម្បត្តិតែម្នាក់ឯងលើសពីទ្រព្យសម្បត្តិសរុបរបស់មនុស្សទី២ ក្នុងបញ្ជីឈ្មោះលោក Mark Zuckerberg ។ ភាគហ៊ុន របស់ក្រុមហ៊ុនTesla កើនឡើង ៨៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈអ្នកវិនិយោគ រំពឹងថាតំណែងប្រធានាធិបតី Trump ថ្មីនឹងជំរុញ ដំណើរការក្រុមហ៊ុន ។ ក្រុមហ៊ុន SpaceX បានទទួលបានជោគជ័យ នូវឧបករណ៍ជំរុញគ្រាប់រ៉ុក្កែតកាលខែតុលា ឥឡូវនេះមានតម្លៃ ៣៥០ ពាន់លានដុល្លារ។

២.លោក Mark Zuckerberg៖លោកជាប់ចំណាត់ថ្នាក់ទី២ ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៨៥ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈភាគហ៊ុនរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta Platforms បានកើនឡើង ៧៦ ភាគរយ ដែលបានជំរុញដោយទំនុកចិត្តរបស់អ្នកវិនិយោគលើការភ្នាល់របស់គាត់លើ AI និង Metaverse ។ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ឥឡូវនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងទ្រព្យសម្បត្តិដែលមានទ្រព្យសម្បត្តិសុទ្ធ ២១៣ ពាន់លានដុល្លារ។

៣.លោក Jensen Huang នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានមើលឃើញថា ទ្រព្យសម្បត្តិ របស់លោកកើនឡើង ដល់ទៅ ៧៨ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះលោក ជាប់ចំណាត់ថ្នាក់ទី១២ ទូទាំងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១២២ ពាន់លានដុល្លារ។ ការកើនឡើងនៃតម្រូវការសម្រាប់បន្ទះឈីប AI ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានជំរុញឲ្យតម្លៃទ្រព្យសកម្មរបស់លោកHuang កើនឡើង ខណៈក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើនបានចំណាយប្រាក់យ៉ាងច្រើន។ ភាគហ៊ុនរបស់ Nvidia បានកើនឡើង ១៩០ភាគរយនៅឆ្នាំនេះ ដោយផ្តល់ឲ្យវានូវតម្លៃ ៣.៤ ពាន់ពាន់លានដុល្លារ។

៤.លោក Larry Ellison ស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំ ជាងគេ នៃក្រុមហ៊ុនមូលដ្ឋានទិន្នន័យ Oracle បានរាយការណ៍ ពីការកើនឡើងចំនួន៧១ ពាន់លានដុល្លារ ។ ភាគហ៊ុនរបស់ Oracle បានកើនឡើង៦៥ភាគរយ បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Meta និង OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ ChatGPT ។

៥.លោក Jeff Bezos ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន e-commerce យក្ស Amazon បានឃើញទ្រព្យសម្បត្តិ​​ ៦៩ពាន់លានដុល្លារ។ ការកើនឡើង៥២ភាគរយនៃភាគហ៊ុនរបស់ Amazon នៅពេលក្រុមហ៊ុនបន្តភ្នាល់លើ AI សម្រាប់ប្រាក់ចំណូលកាន់តែខ្លាំង ឥឡូវនេះផ្តល់ឲ្យលោក Bezos នូវទ្រព្យសម្បត្តិ២៤៦ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជា បុរសមានបំផុតទី២ នៅលើពិភពលោក៕

Most Popular

To Top