កូរ៉េ៖ តារាចម្រៀង HyunA ដែលជាប់ឈ្មោះជាកំពូល តារាសិចសុីនៅកូរ៉េខាងត្បូងនោះ បានបង្ហាញខ្លួនក្នុងស្ទីល តុបតែងខ្លួនថ្មីធ្វើ Fan ភ្ញាក់ផ្អើលគ្រប់គ្នា។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងើទី២៤ ខែតុលានេះថា តារាចម្រៀង HyunA បានលេចមុខនៅព្រលានយន្តហោះអន្តរជាតិ Incheon ធ្វើដំណើរ ទៅកោះ Jejudo ដើម្បីចូលរួមកម្មវិធីរបស់គ្រឿង សម្អាង មួយនៅទីនោះ ហើយអ្នកគាំទ្រដែល បានឃើញ HyunA លើកនេះនាំគ្នាសរសើរថា នាង ស្រស់ស្អាតខ្លាំងមែនទែន ពេលផាត់មុខស្រាលៗ បែបធម្មជាតិបែបនេះ ។ អ្វីដែលពួកគេកាន់ តែមើលឃើញ ថាស្រស់ស្អាតនោះ គឺ YunA ស្លៀករ៉ូបក្រហមជិតក និងដៃសុភាព ទាក់ភ្នែកតែម្តង ។
HyunA ដែលកំពុងមមាញឹកជាមួយការងារ ចម្រៀងថ្មីនៅផលិតកម្ម P- Nation នោះហាក់មានសភាពស្រស់ស្រាយ មានមុខមាត់ស្រស់ថ្លា គួរអោយស្រលាញ់ ខ្លាំងណាស់ ៕ ដោយ៖ ទូច សុខលីដា