ហុងកុង៖ កូនប្រុសច្បង របស់តារាសម្តែង Nicolas Tse ថ្មីៗនេះបាននិយាយថា ឪពុករបស់ខ្លួនជាមនុស្ស ដែលមិនធ្លាប់ មានភាពស្និទ្ធស្នាល ជាមួយកូនសូម្បីតែម្តង ។
គិតមកដល់ ពេលនេះបាន៨ ឆ្នាំហើយដែលលោក Nicolas Tse និងនាង Cecilia Cheung បានលែងលះ តែពួកគេនៅជួយគ្នា ចិញ្ចឹមកូនព្រោះ ចង់អោយគ្រប់យល់ថា ខ្លួនជាឪពុកម្តាយដែលមាន ទំនួលខុសត្រូវខ្ពស់ ប៉ុន្តែការពិត មិនដូចច្នោះទេ គឺNicolas ជាឪពុក ដែលមិនសូវខ្វល់ខ្វាយពីកូន ឬនៅជិតពួកគេឡើយ ។
ក្មេងប្រុសអាយុ ១២ ឆ្នាំ Lucas ដែលកម្រផ្តល់បទសម្ភាស នោះបាននិយាយថា “ គាត់ជាឪពុកម្នាក់ដែលតែងអវត្តមាន ក្នុងជីវិត របស់ពួកខ្ញុំព្រោះគាត់រវល់ការងារខ្លាំងពេក ពេលខ្ញុំឈឺ ឬប្អូនប្រុសខ្ញុំគ្រុនក្តៅ អ្នកដែលមើលថែពួកយើង គឺម៉ាក់តែម្នាកគត់ ខ្ញុំមិនដែលសោកស្តាយឡើយដែល ឪពុកម្តាយ ខ្ញុំលែងលះគ្នា ព្រោះគាត់មិនល្អ គ្រប់គ្រាន់សម្រាប់ម្តាយខ្ញុំទេ” ។
ក្រោយលែងលះជាមួយ Nicolas នាង Cecilia Cheung ធ្លាប់និយាយថា កូនប្រុស Lucas ចេះជួយមើលថែនាង និងប្អូនប្រុសតាំងពីគេនៅតូច ។ បើតាមសម្តីរបស់ Lucas អ្នកគាំទ្រអាចជឿបាន សឹងទាំងស្រុង ព្រោះគេមិនដែលឃើញ Nicolas ទៅយកកូនឡើយ ពេលចេញពីសាលារៀន ហើយនៅថ្ងៃសម្រាកវិញគឺ Cecilia តែងយកកូនទាំងពីរ Lucas និង Quintus ដើរលេងនិង កំដរកូនគ្រប់ទិសទី ៕ដោយ៖ ទូច សុខលីដា