កូរ៉េ៖ តារាចម្រៀងរូបសង្ហារ Jung Kook សមាជិកក្រុមចម្រៀងល្បី BTS ដែលធ្លាប់តែទុកសក់វែងនោះ បានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាព្រោះស្ទាយមកកាត់សក់ខ្លីប្លែកច្រើនពេក។
ពេលបានឃើញរូបថតថ្មីរបស់ Jung kook ជាមួយម៉ូដសក់ថ្មីនេះអ្នកគាំទ្រជាច្រើនលាន់មាត់ថា “ Jung kook សង្ហារណាស់ពេលកាត់សក់ខ្លីបែបនេះ” ហើយខ្លះទៀតថា គេកាន់តែក្មេងហើយសង្ហារ ពេលប្តូរម៉ូដសក់បែបនេះ ហើយគួរអោយស្រលាញ់ខ្លាំងមែនទែន ។ ទោះមានការលើកឡើងផ្សេងៗគ្នាពីម៉ូដសក់ថ្មីរបស់ Jung kook ក៏មានអ្នកគាំទ្រជានិយាយថា សក់ម៉ូដអ្វីមិនសំខាន់ ទោះយ៉ាងណាគេនៅតែស្រលាញ់ idol កូរ៉េរូបនេះ ៕ដោយ៖ ទូច សុខលីដា