ស្នាមញញឹមបែបផ្អែមល្ហែម គួបផ្សំនឹងកម្ពស់ខ្ពស់ស្រឡះនោះ បានធ្វើឲ្យប្រុសស្អាតឈ្មោះ Zhao Wei ម្នាក់ស្រាប់តែល្បីខ្លាំងដោយសាររូបសម្បត្តិដ៏លេចធ្លោរបស់ខ្លួន។
មុននេះបន្តិចនៅលើគណនីបណ្ដាញសង្គមចិនមួយដែលតែងតែបង្ហោះរូបភាពរបស់ប្រុសស្អាតនោះ ទើបតែបញ្ចេញកម្រងរូបភាពរបស់បុរសម្នាក់ ដែលត្រូវបានសមាជិកមួយរូបរបស់ទំព័របណ្ដាញសង្គមប្រទះបាននៅពេលនាងកំពុងជិះរថភ្លើងក្រោមដី។
ដូចដឹងស្រាប់ហើយ ជាមួយនឹងជំនាញរបស់អ្នកប្រើបណ្ដាញសង្គមសព្វថ្ងៃ គ្មានអ្វីដែលមិនអាចរកឃើញនោះទេ។ ភ្លាមៗនោះ ព័ត៌មានរបស់ប្រុសស្អាតរូបនេះត្រូវបានគេរកឃើញដូចគ្នា។ តាមនោះដែរ បុរសខាងលើមានឈ្មោះថា Zhao Wei (ដូចនឹងតារាសម្ដែងស្រី Zhao Wei ដែរ) អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២នៅទីក្រុង Shen Zhen ប្រទេសចិន។
Zhao Wei ត្រូវបានគេវាយតម្លៃថា មានមុខស្អាតតែកែវភ្នែកបែបបង្កប់ដោយទុក្ខព្រួយដែលស័ក្ដិសមនឹងសម្ដែងរឿងបែបមនោសញ្ចេតនាខ្លាំងណាស់។ ជាមួយនឹងរូបសម្បត្តិរបស់ខ្លួន មនុស្សជាច្រើនជឿជាក់ថា លោកអាចចាប់អាជីពសម្ដែងបាន៕
ប្រភព៖ សប្បាយ









