កំពូលតារាសម្ដែង និងអ្នកដឹកនាំរឿង Stephen Chow មានទ្រព្យសម្បត្តិប្រមាណ៣០០លានដុល្លារ ប៉ុន្តែមុននេះ ម្ដាយលោកទើបតែត្រូវបានគេប្រទះឃើញដើរទិញទំនិញបញ្ចុះតម្លៃ។
/News(2)/Chinese-Star-2019/Chinese-Star-(5)/5db66437ee419_1572234240_medium.jpg)
បណ្ដាញព័ត៌មានហុងកុងផ្ដិតបានកម្រងរូបថតរបស់ម្ដាយកំពូលតារាសម្ដែង Stephen Chow កំពុងទិញឥវ៉ាន់នៅហាងបញ្ចុះតម្លៃមួយ។
ប្រភពដដែលបានឲ្យដឹងថា ម្ដាយរបស់តួរឿង និស្សិតផ្ដាច់សង្ខារ បានដើរចូលហាងជាច្រើនដើម្បីរើសទំនិញ ប៉ុន្តែដោយសារតែតម្លៃមិនត្រូវចិត្ត ទើបដើរចេញរហូត។ នៅទីបំផុត លោកស្រីបានសម្រចចិត្តទិញឥវ៉ាន់នៅក្នុងហាងមួយ។ ដោយគាត់បានទិញស្រោមជើង២គូក្នុងតម្លៃ១៣ដុល្លារ ដែលថោកជាងហាងផ្សេងៗ។
បណ្ដាញព័ត៌មាន On បានឲ្យដឹងថា នៅក្នុងការដើរផ្សារម្ដង ម្ដាយរបស់ស្ដេចកំប្លែង ចាយតែ២៦ដុល្លារប៉ុណ្ណោះ។ ដូចគ្នានឹងកូនរបស់ខ្លួនដែរ ទោះបីជាមានទ្រព្យរាប់រយលានដុល្លារក៏ដោយ តែម្ដាយកូននេះនៅតែមានការរស់នៅបែបសន្សំសំចៃដដែល ដ្បិតកាលពីមុនពួកគេធ្លាប់មានជីវភាពពិបាក៕
ប្រភព ៖ Sabay
/News(2)/Chinese-Star-2019/Chinese-Star-(5)/5db6644e4223a_1572234300_medium.jpg)
/News(2)/Chinese-Star-2019/Chinese-Star-(5)/5db664d4238e5_1572234420_medium.jpg)
/News(2)/Chinese-Star-2019/Chinese-Star-(5)/5db66509debd3_1572234480_medium.jpg)
