សិល្បៈ និង កម្សាន្ត

តារារ៉េប Jessi ត្រៀមចេញ ចម្រៀងថ្មីនៅ P-Nation សហការជាមួយ Jay Park

កូរ៉េ៖ តារាចម្រៀងរ៉េបសិចសុី Jessi នឹងចេញបទចម្រៀងមួយ បទទៀតនៅផលិតកម្ម P-Nation របស់លោក PSY ហើយកាន់តែពិសេសបទនេះ នាងច្រៀងរួមតារារ៉េបល្បី Jay Park ។

ព័ត៌មានពី កាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី២៨ ខែតុលានេះថា បទចម្រៀងថ្មី របស់ Jessi និង Jay Park នេះមានចំណងជើងថា “ Drift “ ហើយវានឹងចេញជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះហើយ ។ “ Drift “ ជាបទចម្រៀងទី២ របស់ Jessi នៅផលិតកម្ម P-Nation បន្ទាប់ពីបទ “ Who Dat B “ ហើយបើតាមភាព teaser បទនេះច្បាស់ទាក់ទាញណាស់ហើយ ព្រោះតារាទាំងពីរមើលទៅស្វាហាប់ និងជឿជាក់ណាស់។

Jessi វ័យ៣០ ឆ្នាំជាតារាចម្រៀងរ៉េបជនជាតិកូរ៉េដែលកើតនិងធំធាត់ឡើងនៅសហរដ្ឋអាមេរិក ហើយនាងបានត្រឡប់មកប្រឡូកក្នុងវិស័យចម្រៀង Kpop នៅអាយុ១៥ ឆ្នាំនិងជាប់ឈ្មោះជាតារារ៉េបសិចសុីផងដែរ ៕

Most Popular

To Top