តារាស្រីថៃជាច្រើនបានថតជាស្ពតពាណិជ្ជកម្ម ក្រៅពីការងាជាតារាសម្ដែងរឿង។ ប៉ុន្តែមានមិនច្រើននោះទេ ដែលស័ក្តិសមបំផុតក្នុងការថតពាណិជ្ជកម្មឲ្យផលិតផលរបស់ក្រុមហ៊ុននីមួយៗក្នុងប្រទេសថៃ។
ទាំងសម្រស់និងសមត្ថភាពធ្វើឲ្យតារាស្រីទាំងនេះ ជាប់ជារាជនីនៃស្ប៉តពាណិជ្ជកម្ម៖
១. Yaya Urassaya

Yaya បានប្រឡូកក្នុងវិស័យសិល្បៈប្រមាណ ១០ ឆ្នាំមកហើយ ហើយនាងក៏ត្រូវបានអ្នកគាំទ្រឲ្យឈ្មោះថា ជារាជនីនៃស្ប៉តពាណិជ្ជកម្ម។ នាងបានធ្វើជាអ្នកតំណាងឲ្យផលិតផលប្រមាណជា ២១០ ផលិតផលនិងម៉ាកល្បីៗជាច្រើនទាំងក្នុងក្រៅប្រទេស។
២. Aum Patchrapa

តារាស្រីជើងចាស់ Aum បានទទួលចំណាត់លេខ ២ ហើយនាងជាអ្នកតំណាងឲ្យផលិតផលចំនួន ១១៣ ផលិតផល។
៣. Pancake Khemanit

Pancake ទទួលបានការថតឲ្យផលិតផលផ្សេងៗគ្នាមាន ១០០ ពាណិជ្ជកម្ម។
៤. Mai Davika

ចំណាត់ថ្នាក់លេខ ៤ បានទៅលើ Mai Davika ជាមួយនឹងការថតពាណិជ្ជកម្មចំនួន ៧៤។
៥. Chompoo Araya

ថ្វីត្បិតតែបានផ្អាកការថតផ្សាយពាណិជ្ជកម្ម ដោយសារតែនាងមានគ្រួសារក្ដី ប៉ុន្តែ Chompoo ក៏ទទួលបានចំណាត់ថ្នាក់លេខ ៥ ជារាជនីនៃស្ពតពាណិជ្ជកម្មផងដែរ៕
ប្រភព៖Sabay
