នៅក្នុងកម្មវិធីដ៏ធំមួយដែលមានការចូលរួមពីសំណាក់តារាជួរមុខយ៉ាងច្រើននោះ តារាចម្រៀងកូរ៉េ ជនជាតិថៃ Lisa នៅតែទទួលបានចំណាប់អារម្មណ៍ខ្ពស់ជាងគេដោយសម្រស់ដ៏លេចធ្លោរបស់ខ្លួន។

កាលពីថ្ងៃទី៣១ ខែតុលាមុននេះ កម្មវិធីបង្ហាញមុខផលិតផលរបស់ម៉ាកយីហោល្បីលំដាប់អន្តរជាតិមួយ ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដោយមានការចូលរួមពីសំណាក់តារាលំដាប់ A ជាច្រើន រួមមាន Go So Young, Lisa (BlackPink), Park Hae Jin និង Suho (EXO) ជាដើម។

យ៉ាងណាក្ដី តារាតែមួយគត់ ដែលទទួលបានរាល់ចំណាប់អារម្មណ៍របស់អ្នកកាសែត ក៏ដូចជាអ្នកគាំទ្រច្រើនជាងគេនោះគឺ តារាចម្រៀងស្រី Lisa សមាជិកក្រុមចម្រៀងល្បីឈ្មោះ BlackPink។ នៅក្នុងឈុតរ៉ូបខ្លី រំលេចទៅដោយជើងវែងមិនចាញ់កំពូលតារាម៉ូដែលនោះឡើយ។

ជាមួយស្ទីលភ្នែកបែបដិតបន្តិច ស្រីស្អាតវ័យ២៣ឆ្នាំ ត្រូវបានអ្នកកាសែតដាក់ចំណងជើងជាកូនក្រមុំជ័ររស់ ដ្បិតសិល្បការិនីរូបនេះមានរាង ក៏ដូចជាមុខស្អាតប្រៀបដូចកូនក្រមុំ Barbie៕












ប្រភព៖Sabay
