កូរ៉េ៖ ដូចការសន្យារបស់ P-Nation ពេលនេះវីដេអូចម្រៀងថ្មីរបស់ Jessi និង Jay Park បានចេញជាផ្លូវការហើយ ។
ក្នុងវីដេអូថ្មីបទ“Drip “ ដែលច្រៀងដោយតារារ៉េបល្បីJay Park និងJessi នេះដែរពួកគេទាក់ទាញខ្លាំងណាស់ ហើយវីដេអូទាំងមូលសឹងតែច្រឡំគ្នាជាមួយវីដេអូចម្រៀងរបស់តារារ៉េបអាមេរិកល្បីៗ ។ បទនេះនិពន្ធទំនុកភ្លេងដោយ Jessi, Johnjohn និងCuzD ហើយអត្ថន័យចម្រៀងសរសេរដោយ Jay Park ដែលធ្លាប់ជោគជ័យខ្លាំងលើចម្រៀងផ្នែករ៉េបនេះ ។“Drip” ជាចម្រៀងទី២ របស់តារារ៉េប Jessi នៅផលិតកម្មP-Nation បន្ទាប់ពីបទ “ Who Dat B” ។ដោយ៖ ទូច សុខលីដា

