អាមេរិក៖ តារាចម្រៀងBeyoncé កំពុងត្រៀមទៅថតវីដេអូចម្រៀងថ្មីនៅចក្រភពអង់គ្លេសហើយមានដំណឹងថាក្នុងបទនេះនាងរើសយកតែមនុស្សស្បែកខ្មៅនិងស្បែកខ្មៅស្រអែមអោយសម្តែងជាមួយ ។
ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៥ ខែវិច្ឆិការនេះថា តារាចម្រៀងវ័យ ៣៨ ឆ្នាំ Beyoncé កំពុងថតវីដេអូចម្រៀងថ្មី “ Brown Skin Girl “ នៅទីក្រុងឡុងដ៏ និងទីកន្លែងជាច្រើនទៀតនៅអង់គ្លេស ហើយសម្រាប់វីដេអូនេះដែរ នាងបានជ្រើសរើសតែមនុស្សស្បែកខ្មៅនិងខ្មៅស្រអែម( ត្នោត) អោយចូលរួមថតជាមួយតែប៉ុនណោះ ព្រោះនាងចង់អោយBackground ចម្រៀងទាំងមូលសុីនឹងអត្ថន័យបទនេះដែលនិយាយពីនារីស្បែកខ្មៅស្រអែម ហើយជឿថាវាទាក់ទាញខ្លាំង ។
“ Brown Skin Girl “ ជាចម្រៀងមួយបទក្នុងអាល់ប៊ុម The Lion King របស់Beyoncé ហើយក្នុងបទនេះ Blue Ivy កូនស្រីអាយុ៧ ឆ្នាំរបស់នាងក៏ចូលរួមសម្តែងដែរ ៕ ដោយ៖ ទូច សុខលីដា