កូរ៉េ៖ ទីបំផុតតារាសម្តែងរូបសង្ហារ Kim Woo Bin អាចវិលត្រឡប់មករកភាពយន្តវិញហើយក្រោយសំងំព្យាបាលជម្ងឺមហារីកអស់ជិតបីឆ្នាំ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ៦ ខែវិច្ឆិកានេះថាតារាសម្តែងវ័យ៣០ ឆ្នាំKim Woo Bin ដែលត្រូវយាយីដោយជម្ងឺមហារីផ្នែកខាងក្រោយច្រមុះ ( ច្រមុះបំពុងក) កាលពីឆ្នាំ២០១៧ នឹងបង្ហាញខ្លួនលើកដំបូងក្នុងខ្សែភាពថ្មី ជាមួយតារាសម្តែង Ryu Jun Yeol និងនាង Kim tae Ri តែគេនៅមិនទាន់ប្រាប់ចំណងជើងភាពយន្តនេះទេ ។ សម្រាកព្យាបាលអស់ពេកយ៉ាងយូរកន្លងមកនេះ Woo Bin មានសភាពប្រសើរឡើងស្ទើរទាំងស្រុងហើយ ដោយមានតារាសម្តែង Shin Min Ah ជាមិត្តស្រីនៅក្បែរគ្រប់ពេល ។

អ្នកគាំទ្រក្នុងបណ្តាញរាប់ពាន់នាក់បានបង្ហាញអារម្មណ៍រីករាយពេលលឺដំណឹងល្អពីKim Woo Bin ហើយគ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំទស្សនារឿងថ្មីនេះគ្រប់គ្នា ៕ដោយ៖ ទូច សុខលីដា
