កូរ៉េ៖ តារាម៉ូដែលរូបស្រស់ Angelababy ដែលត្រូវចាត់ទុកជាតារាជួរមុខនោះ កំពុងក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គម ក្រោយរូបថតនាងអង្គុយជក់បារីត្រូវចែកចាយ ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ៦ ខែវិច្ឆិកានេះថា តារាសម្តែងនិងជាតារាម៉ូដែលឆ្នើម Angelababy កំពុងត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ចាស់ដៃក្រោយបែកធ្លាយរូបថតនាងអង្គុយជក់បារីក្នុងហាងមួយ ។ អ្នកគាំទ្រដែលបានឃើញនាំគ្នាបង្ហាញអារម្មណ៍សោកស្តាយ ដែលឃើញតារាជួរមុខធ្វើខ្លួនបែបនេះ ហើយខ្លះទៀតលើកឡើងថានាងមិនទុកមុខអោយ Huang Xiaoming ជាស្វាមីដែលទើបចេញមុខចេញមាត់ក្នុងយុទ្ធនាការគ្មានផ្សែងបារី ព្រមទាំងបង្ហោះទៀតថាខ្លួនប្រយុទ្ធប្រឆាំងដាច់ខាតចំពោះថ្នាំជក់ ។

Angelababy ធ្លាប់ត្រូវគេថតបានជក់បារីម្តងកាលពីឆ្នាំ២០០៨ ហើយនាងសន្យាតាំងពីពេលនោះនាងឈប់ជក់បារី ប៉ុន្តែទង្វើររបស់នាងពេលនេះធ្វើអោយអ្នកគាំទ្រអស់ជំនឿ ។ ទោះជាHuang Xiaoming ធ្លាប់និយាយថា ខ្លួនមិនប្រកាន់ដែលប្រពន្ធជាអ្នកជក់បារី ក៏គ្រប់គ្នានៅតែយល់ថានេះជាគំរូមិនល្អ ៕ដោយ៖ ទូច សុខលីដា
