ក្រោយស្ងប់ស្ងាត់អស់រយៈពេលយូរ Selena Gomez បានវិលត្រឡប់ចូលក្នុងវិស័យចម្រៀងវិញ ដោយបានចេញចម្រៀងចំនួនពីរបទក្នុងថ្ងៃបន្តបន្ទាប់គ្នា។ បទចម្រៀងដំបូងគឺ “Lose You to Love Me” និងបទបន្ទាប់ “Look At Her Now” ដែលមានសាច់ភ្លេង និងអត្ថន័យខុសគ្នាស្រឡះ។
យ៉ាងណាក្ដីបទ “Lose You to Love Me” ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីអ្នកគាំទ្រ ដោយមកទល់ពេលនេះមានចំនួនទស្សនា ១២០ លានដងលើ YouTube ហើយអាចឈរនៅតំណែងលេខលើតារាង Billboard ក្នុងចំណោមបទដែលពេញនិយមជាងគេទាំង ១០០ នៅប្រទេសអាមេរិកទៀតផង។
រឹតតែគួរឲ្យចាប់អារម្មណ៍នោះគឺ “Lose You to Love Me” មានរឿងរ៉ាវខ្លះៗដែលដូចគ្នានឹងបទចម្រៀង “Sorry” របស់ Justin Bieber ដែលជាអតីតគូស្នេហ៍យូរឆ្នាំរបស់ Selena Gomez។
បទទាំងពីរសុទ្ធតែអាចឈរនៅតំណែងលេខមួយលើតារាង Billboard
បទទាំងពីរសុទ្ធតែមានការចូលរួមនិពន្ធដោយ Julia Michaels និង Justin Tranter
វីដេអូចម្រៀងនៃបទទាំងពីរត្រូវបានបង្ហោះស្ទើរតែនៅថ្ងៃខែតែមួយ ដោយបទ “Sorry” បង្ហោះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ និងបទ “Lose You to Love Me” បង្ហោះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩
ក្រៅពីរឿងរ៉ាវដូចគ្នានេះ បទចម្រៀងមួយដែលបង្កើតឡើងដោយបានរួមបញ្ចូលគ្នានូវបទ “Sorry” ជាមួយនឹងបទ “Lose You to Love Me” កំពុងទទួលបានការពេញនិយមស្ដាប់បំផុតពីសំណាក់អ្នកគាំទ្រទំនាក់ទំនងស្នេហារបស់តារាចម្រៀងទាំងពីរ៕
ប្រភព៖Sabay