ភ្នំពេញ៖ ខណៈអ្នកគាំទ្រជាច្រើនកំពុងអន្ទះសាចង់ឃើញមុខកូនប្រុសដំបូងរបស់កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះអ្នកថ្មីថ្មោងព្រមបង្ហាញអោយគ្រប់គ្នាបានឃើញហើយ ។

តាមរយៈគនណីហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកនាងឱក សុគន្ធកញ្ញាបានបង្ហោះរូបថតជាច្រើនសន្លឹកព្រមទាំងសរសេរថារៀបរាប់បង្ហាញអារម្មណ៍រំភើបថា “ ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។

អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុពូមីងបងប្អូនទាំងអស់គ្នា 11-11-2019 ម៉ោង 01:31pm ទម្ងន់ 3.75kg” ។ ក្រោយបានឃើញរូបថតទាំងនេះអ្នកគាំរាប់មុឺននាក់បាននាំគ្នាចូលComment អបអរអ្នកម្តាយនិងឪពុកថ្មោងថ្មីមួយគូនេះហើយសរសេរថា Charlie គួរអោយស្រលាញ់សឹងគ្រប់គ្នា ។

សូមបញ្ជាក់ថា អ្នកនាងឱក សុគន្ធកញ្ញបានសម្រាលកូនប្រុសដំបូងនៅឯមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃកាលពីថ្ងៃទី១១ កន្លងទៅនេះ ហើយមានមិត្តសិល្បៈជាច្រើនបង្ហោះសារអបអរនាងតាំងពីពួកគេមិនទាន់បានឃើញក្មេងប្រុសCharlie ៕ដោយ៖ ទូច សុខលីដា



