អ្នកគាំទ្រសុទ្ធតែដឹងថា Selena Gomez មានទំនាក់ទំនងល្អជាមួយតារាចម្រៀង និងអ្នកនិពន្ធចម្រៀង Julia Michael ដែលនាងជាមិត្តរួមការងារ ហើយក៏ជាមិត្តជិតស្និទ្ធម្នាក់ដែរ។

កាលពីថ្មីៗនេះ ស្រីស្អាតទាំងពីរបានធ្វើឲ្យមហាជនកើតមន្ទិលងឿឆ្ងល់ នៅពេលពួកគេបង្ហាញភាពស្និទ្ធស្នាលខ្លាំងនៅលើឆាក។ ជាក់ស្ដែងថ្មីៗនេះនៅពេល Selena ក្លាយជាភ្ញៀវកិត្តិយសពិសេសនៅកម្មវិធីប្រគំតន្ត្រីរបស់ Julia អ្នកពីរបានថើបមាត់គ្នា ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល។

លើសពីនេះ Selena និង Julia ថែមទាំងនាំគ្នាទៅចាក់សាក់ជាមួយគ្នាទៀតផង។ អំឡុងពេលចាក់សាក់ អ្នកពីរកាន់ដៃគ្នាជាប់ ហើយនិយាយជាមួយគ្នាយ៉ាងស្និទ្ធស្នាល។ ទង្វើទាំងនេះធ្វើឲ្យគេងឿងឆ្ងល់ថាទំនាក់ទំនងរវាងតារាស្រីទាំងពីរ លើសពីមិត្តភាពធម្មតាឬយ៉ាងណានោះ៕

ប្រភព៖Sabay
