កូរ៉េ៖ ក្រោយទទួលពានរង្វាន់បីត្រឡប់មកប្រទេសកូរ៉េ ក្រុមចម្រៀងBLACKPINK បានបំណែកកំណត់ត្រាYouTube ម្តងទៀតហើយដោយបទ“DDU-DU DDU-DU” របស់ពួកគេមានអ្នកចូលមើលដល់១ពាន់លានដងក្នុងYouTube ។
ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកានេះថាវីដេអូចម្រៀង “DDU-DU DDU-DU” របស់ក្រុមចម្រៀង BLACKPINK មានអ្នកចូលទស្សនាដល់១ ពាន់លានដងក្នុង YouTube ដែលធ្វើអោយក្រុមចម្រៀងនេះក្លាយជាក្រុមកូរ៉េដំបូងបង្អស់ដែលមានអ្នកចូលមើលវីដេអូចម្រៀងច្រើនដល់ថ្នាក់នេះ ។ សម្រាប់ជោគជ័យនេះដែរផលិតកម្មYG ជាអ្នកតំណាងបានបង្ហោះសារក្នុងបណ្តាញសង្គមTwitter អបអរ BLACKPINK ដោយសរសេរថា “ អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ ពេលនេះ DDU-DU DDU-DU មានអ្នកចូលមើល១ ពាន់លានដងហើយ “ ។
BLACKPINK ត្រូវចាត់ទុកជាតារាចម្រៀងស្រីដែលជោគជ័យលឿនបំផុតក្នុងវិស័យចម្រៀង Kpop ហើយពេលនេះពួកគេបានឆក់បេះដូងមហាជនទាំងនៅប៉ែកអាស៊ីនឹងអ៊ឺរ៉ុប ៕ដោយ៖ ទូច សុខលីដា