អាមេរិក៖ តារាទូរទស្សន៍វ័យ ៦៤ឆ្នាំ Kris Jenner ម្តាយរបស់នាង Kim Kardashian ត្រូវគេដឹងថាបានរៀបការ រួចហើយជាមួយប្រុសស្នេហ៍ វ័យក្មេង Corey Gamble ។
ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកានេះថាលោកស្រី Kris Jenner និងមិត្តប្រុសក្មេង Corey Gamble បានរៀបការរួចហើយ ក្រោយទាក់ទងគ្នាជាង៥ ឆ្នាំ ហើយប្រភពអ្នកជិតស្និទ បានអោយដែរថាពិធីរៀបការ របស់ពួកគេបានធ្វើឡើងបែបឯកជនបំផុត ដោយមានតែមិត្តស្និទស្នាល។ Kris Jenner ធ្លាប់និយាយក្នុងកិច្ចសម្ភាសតាំងពីឆ្នាំ២០១៧ ម្លេះថាខ្លួនចង់រៀបការ ជាមួយ Corey ហើយមិនខ្វល់ពីពាក្យរិះគន់ឡើយ ។
អ្នកស្រី Kris និង Corey ផ្តើមទាក់ទងគ្នាកាលពី ឆ្នាំ២០១៤ ប៉ុន្តែកូនស្រីទាំងអស់របស់លោកស្រីមិនធ្លាប់គាំទ្រទេព្រោះឃើញថាម្តាយពួកគេមានអាយុបង Corey ច្រើនពេក ប៉ុន្តែលោកស្រីនៅតែជំនះ ហើយបង្ហាញអោយគ្រប់គ្នាឃើញថានេះជាស្នេហាពិតដោយបង្ហោះរូបស្វីតៗជាញឹកញាប់ ៕ ដោយ៖ ទូច សុខលីដា



