សិល្បៈ និង កម្សាន្ត

គូស្នេហ៍តារាហុងកុងមួយគូនេះ រកចំណូលបានក្បែរ ២០មុឺនដុល្លារ រាល់ខែក្រោយចាកចេញពី TVB

ហុងកុង៖ ក្រោយចាកចេញពីក្រុមហ៊ុន TVB គូស្នេហ៍តារាសម្តែងល្បីJason Chan និង Sarah Song រកចំណូលបានច្រើនទ្វេរដងជាមួយមុខរបរថ្មីជា YouTuber ។ 

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះថាតារាទាំងពីររកចំណូលបានចាប់ពី ១៥ ទៅ២០ មុឺនដុល្លារអាមេរិកក្នុងមួយខែពីប៉ុស្តិ៍YouTube របស់ពួកគេឈ្មោះ Sarah &Jason ដែលវីដេអូដែលពួកគេបង្ហោះទាំងនោះ មាននិយាយទាំងភាសាចិន និងអង់គ្លេសពេលលេង និងបង្ហាញសកម្មភាពផ្សេងៗជាមួយកូនប្រុសអាយុមួយឆ្នាំ Damon ហើយគិតមកដល់ពេលនេះ វីដេអូរបស់ពួកគេមានអ្នកSubscribe ជាង១១ មុឺននាក់ហើយចំណូលផ្សេងទៀតពួកគេបានមក ពីការងារជាពិធីករតាមកម្មវិធីធំៗ ។

ធ្លាប់បារម្ភខ្លាចគ្មានការងារ ធ្វើក្រោយចាកចេញពី TVB លោក Jason Chan បាននិយាយថា សំណាងខ្លាំងណាស់ដែលមាន YouTube និងការងារជាពិធីករ ហើយទៅមុខទៀតនេះ Sarah នឹងកាន់កម្មវិធីនៅប៉ុស្តិ៍ទូរទស្សន៍មួយ ហើយរកក៏កំពុងពិភាក្សាធ្វើការងារបន្ថែមនៅទូរទស្សន៍ Viu TV ផងដែរ ៕

ដោយ៖ ទូច សុខលីដា 

Most Popular

To Top