កូរ៉េ៖ តារាចម្រៀង Go Hara សមាជិកក្រុម Kara ត្រូវប្រទះឃើញស្លាប់ក្នុងផ្ទះដោយយមិនដឹងមូលហេតុ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ២០១៩ នេះថាតារាចម្រៀង Goo Hara បានលាចាកលោកហើយក្នុងវ័២៨ ឆ្នាំនៅវេលាម៉ោងជាង៦ល្ងាចហើយនៅក្នុងផ្ទះរបស់នាងម្តុំ Cheongdam ក្នុងស្រុកGangnam ហើយពេលនេះ ប៉ូលីសក្នុងតំបន់នោះកំពុងធ្វើកោសល្យវិច័យ និងស៊ើបអង្កេតជុំវិញករណីនេះ ។
Goo Hara ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតម្តងហើយ កាលពីដើមឆ្នាំនេះដោយសារជម្ងឺបាក់ទឹកចិត្ត តែនាងត្រូវគេជួយទាន់ពេល ហើយសម្រាប់ដំណឹង ដ៏រន្ធត់នាល្ងាចនេះអ្នកគាំទ្ររាប់មុឺននាក់បានទស្សទាយថានាងសម្លាប់ ខ្លួនទោះប៉ូលីស មិនទាន់បញ្ជាក់ ៕ ដោយ៖ ទូច សុខលីដា

