សិល្បៈ និង កម្សាន្ត

Heechul ផ្អាករាល់សកម្មភាព ក្នុងបណ្តាញសង្គម ក្រោយ Goo Hara ស្លាប់ ទៅធ្វើអោយ Fan ព្រួយបារម្ភ

កូរ៉េ៖ ក្រោយទទួលដំណឹងថា Goo Hara លាចាកលោកតារាចម្រៀង Kim Heechul បានផ្អាករាល់សកម្មភាពក្នុង បណ្តាញសង្គមដោយ Unfollow មនុស្សគ្រប់គ្នាក្នុង Instagram ។

ព័ត៌មានកាសែតកូរ៉ Allkpop បានអោយដឹងនៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ ថាតារាចម្រៀង Kim Heechul ដែលជាមិត្តស្និទ្ធស្នាលម្នាក់ ក្នុងចំណោមមិត្តជាច្រើនរបស់ Goo Hara
បានUnfollow មិត្តទាំងអស់ក្នុង Instagram ដើម្បីកាន់ទុក្ខចំពោះការស្លាប់របស់ Hara ហើយទង្វើរនេះបានធ្វើអោយអ្នកគាំទ្រព្រួយបារម្ភជំនួស ។ Heechul ក៏ជាមិត្តសំលាញ់របស់ Sulli ដែរហើយកាលនាងស្លាប់ ខ្លួនគ្រាន់តែ កាន់ទុក្ខធម្មតាៗ តែពេលនេះHeechul ធ្វើអោយអ្នកគាំទ្រព្រួយចិត្តជំនួស ខ្លាចថា គេខូចចិត្តគិតអ្វីផ្តេសផ្តាស់ក្រោយ បាត់បង់មិត្តសម្លាញ់ម្នាក់ហើយម្នាក់ទៀត ។

គួរបញ្ជាក់ថា តារាចម្រៀង Goo Hara បានស្លាប់ ហើយកាលពីម្សិលមិញនៅក្នុង ផ្ទះរបស់នាង ប្រហែលជិតមួយឆ្នាំ ក្រោយប៉ុនប៉ងធ្វើអត្តឃាត ហើយពេលនេះប៉ូលីសកំពុងធ្វើការស៊ើបអង្កេត រកមូលហេតុ ខណៈមនុស្សជាច្រើន ជឿថានាងសម្លាប់ខ្លួន ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top