កូរ៉េ៖ កំពូលតារាចម្រៀងកូរ៉េ CL មានបំណងSurprise អ្នកគាំទ្រដោយចេញចម្រៀងថ្មីមួយបទនៅថ្ងៃទី២៥ នេះ ប៉ុន្តែគម្រោងត្រូវពន្យាព្រោះនាងចង់កាន់ទុក្ខចំពោះការស្លាប់របស់ Goo Hara ។
CL បាននិយាយប្រាប់សារពត៌មាន Sporty News នៅថ្ងៃទី២៥ ខឬវិច្ឆិកានេះថា នាងសុំពន្យារពេលចេញបទចម្រៀងថ្មីដោយសារចង់គោរពនិងចូលរួមរំលែកទុក្ខជាមួយការស្លាប់របស់ Goo Hara ។ សម្រាប់ បទថ្មីនេះដែរគឺជាចម្រៀងដំបូងរបស់ CL ក្រោយនាងប្រកាសចាកចេញពីផលិតកម្មYG ក្នុងនាមជាតារាឯករាជ ។
ប្រជាជនកូរ៉េនាំគ្នាកោតសរសេីរCL ដែលមានការគោរពខ្ពស់ចំពោះសព Goo Hara ជាតារាស្រីជំនាន់ទីពីរជាមួយគ្នា ហេីយធ្លាប់សម្តែងលេីឆាកតែមួយ ។

ទោះបទថ្មីរបស់ CL ត្រូវពន្យាពេល អ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រីករាយដែល Queen of Kpop រូបនេះព្រមចេញចម្រៀងថ្មីដែលជាបំណងប្រាថ្នារបស់ពួកគេគ្រប់គ្នា ៕ដោយ៖ ទូច សុខលីដា
