Selena Gomez រងពាក្យរិះគន់ថាច្រៀងខុសភ្លេង នៅពេលឡើងសម្ដែងបើកឆាកកម្មវិធី American Music Awards ឆ្នាំ ២០១៩ កាលពីយប់ថ្ងៃអាទិត្យទី ២៤ ខែវិច្ឆិកានៅសហរដ្ឋអាមេរិក។
តារាវ័យ ២៧ ឆ្នាំនេះ បានច្រៀងបើកឆាកកម្មវិធីប្រចាំឆ្នាំដោយរើសយកបទ “Lose You To Love Me” និង “Look At Her Now”។ អ្នកប្រើប្រាស់ Twitter បានសរសេរមតិរិះគន់មួយចំនួនដូចជា ៖ “មើលទៅ Selena Gomez មិនត្រឹមតែច្រៀងខុសភ្លេងនៅកន្លែងរឺហ្វ្រាំងរបស់នាងនោះទេ ប៉ុន្តែពេញមួយបទតែម្ដងយប់នេះ…«Sing off key in my chorus» វ៉ាវ Selena Gomez ពិតជារស់នៅតាមប៉ារ៉ូលចម្រៀងរបស់នាង។ គួរដឹងថា “Sing off key in my chorus” ជាប៉ារ៉ូលក្នុងបទចម្រៀង “Lose You To Love Me” ផ្ទាល់។
មានអ្នកគាំទ្រជាច្រើនរបស់ Selena ក៏បានចេញមុខការពារភ្លាមៗ ដោយពួកគេបានបន្ទោសលើក្រុមបច្ចេកទេសនៃសំឡេង និងភាពភ័យខ្លាចរបស់ Selena ផ្ទាល់។ អ្នកគាំទ្របានពន្យល់ថា Selena បានខកខានមិនធ្លាប់សម្ដែងលើឆាក ២ ឆ្នាំមកហើយ ហើយនេះជាការបើកឆាកកម្មវិធីពានរង្វាន់ដ៏ធំមួយរបស់អាមេរិក ដែលធ្វើឲ្យនាងភ័យខ្លាចខ្លាំង។
ទស្សនាវីដេអូនៃការសម្ដែងរបស់ Selena Gomez ក្នុងកម្មវិធី AMA ដូចខាងក្រោមនេះ ៖
ប្រភព៖Sabay