កំពូលតារាចម្រៀងប៉ុប Celine Dion ជាប់តំណែងលេខ ១ នៅលើតារាងអាល់ប៊ុម Billboard 200 ជាមួយអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនដែលមានឈ្មោះថា Courage។

អាល់ប៊ុមដែលបានបញ្ចេញនៅថ្ងៃទី ១៥ ខែវិច្ឆិកាតាមរយៈផលិតកម្ម Columbia Records អាចលក់ចេញបាន ១១៣ ០០០ បន្ទះគិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា។ នេះបើផ្អែកតាម Nielsen Music។ Courage គឺជាអាល់ប៊ុមទី ៥ របស់តារាវ័យ ៥១ ឆ្នាំរូបនេះ ដែលជាប់លេខមួយ ហើយវាជាអាល់ប៊ុមលេខ ១ ដំបូងរបស់នាងក្នុងពេល ១៧ ឆ្នាំកន្លងមកនេះ។ អាល់ប៊ុមចម្រៀងចុងក្រោយរបស់ Celine Dion ដែលជាប់លេខ ១ គឺអាល់ប៊ុម “A New Day Has Come” ចេញឆ្នាំ ២០០២។
អាល់ប៊ុមលេខ ១ ផ្សេងទៀតមាន “Falling Into You” ចេញឆ្នាំ ១៩៩៦ ជាប់លេខមួយ ៣ សប្ដាហ៍, អាល់ប៊ុម Let’s Talk About Love ជាប់លេខមួយបានមួយសប្ដាហ៍នៅឆ្នាំ ១៩៩៨, អាល់ប៊ុម A Decade of Song ជាប់លេខពីរដងនៅឆ្នាំ ១៩៩៩ និងម្ដងនៅឆ្នាំ ២០០០៕
ប្រភព៖Sabay
