សិល្បៈ និង កម្សាន្ត

Lin Chi Ling ថតMV ដំបូងជាមួយ ស្វាមីគ្រាន់តែ Teaser សោះមានអ្នកចូលមើល ភ្លូកទឹកភ្លូកដី

តៃវ៉ាន់៖ គូស្នេហ៍ថ្មោងថ្មី តារាម៉ូដែលរូបស្រស់Lin Chi Ling និងស្វាមីAkira បានថតវីដេអូចម្រៀងលើកដំបូង ជាមួយគ្នាធ្វើអោយមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ។

ព័ត៌មានពី Asianews បានអោយដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា តារាម៉ូដែលតៃវ៉ាន់ នាង Lin Chi Ling និងស្វាមីតារាចម្រៀងជប៉ុន Akira បានថតវីដេអូ ចម្រៀងលើកដំបូង ជាមួយគ្នាធ្វើអោយផ្ទុះការគាំទ្រនិងកោតសរសើរពីសំណាក់មហាជនទាំង នៅប្រទេសចិន និងប្រទេសជប៉ុន គឺគ្រាន់តែ Teaser សោះមានអ្នក ចូលមើល ដល់ទៅ២០ ម៉ឺនដងក្នុងពេលមិនដល់មួយថ្ងៃ ។ វីដេអូចម្រៀងដែល សម្តែងដោយ គូស្នេហ៍ថ្មីនេះ មានចំណងជើងថា “ White Wings” ច្រៀងដោយក្រុម ចម្រៀងជប៉ុន J Soul Brothers ជាក្រុមសិស្សប្អូនរបស់ ក្រុមចម្រៀង Exile របស់Akira ។

វីដេអូចម្រៀងពេញបទ “White Wings” នេះរំពឹងបញ្ចេញជាផ្លូវការ នៅម៉ោង៧ ល្ងាចថ្ងៃទី២៨ ស្អែកនេះហើយ ព្រមទាំង ត្រូវបង្ហោះចូលក្នុង YouTube Channel របស់ AVEX នៅល្ងាចថ្ងៃទី២៩ ផងដែរ ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top