កូរ៉េ៖ តារាសម្តែងឆ្នើម Kim Tae Hee ភរិយារបស់កំពូលតារាសម្តែង Rain កំពុងត្រៀមខ្លួនសម្តែងក្នុងភាពយន្តថ្មីក្រោយផ្អាកពីការងារសិល្បៈជាង៥ ឆ្នាំ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ២៨ វិច្ឆិការនេះថាភាពយន្តដែលKim Tae Hee ត្រៀមសម្តែងជាតួឯកស្រីជាមួយលោក Lee Gyun Hyung នោះមានចំណងជើងថា “ Hi Bye Mama “ ហើយក្នុងរឿងនេះតារាវ័យ ៣៦ ឆ្នាំ Tae Hee នឹងដើរតួជាខ្មោចឈ្មោះ Cha Yu Ri ដែលតាមថែរក្សាកូនទោះខ្លួនស្លាប់យូរឆ្នាំហើយក្តី ហើយលោក Gyu Hyung ដើរតួជាប្តីដែលនៅរស់ថែទាំកូនៗ ។
ភាពយន្តថ្មី “ Hi Bye Mama “ រំពឹងចាក់បញ្ចាំងនៅទូរទស្សន៍TvN នៅដើមឆ្នាំ២០២០ ខាងមុខនេះ ៕ដោយ៖ ទូច សុខលីដា