គេថាបើឌឺដងគ្នាតិចតួចគឺសប្បាយ តែបើឌឺជ្រុលពេកគឺមិនសប្បាយឡើយ ជាក់ស្ដែងដូចជាករណីនេះជាដើម។ David Dobrik គឺជាអ្នកធ្វើវីដេអូ Youtube អាមេរិកមានវ័យទើបតែ២២ឆ្នាំ តែមានចំនួនអ្នកគាំទ្រដល់ទៅ១៥លាននាក់។ វីដេអូរបស់លោកភាគច្រើនគឺថតឡើងពីទិដ្ឋភាពកើតឡើងនៅជុំវិញលោកផ្ទាល់តែម្ដង។
/News(2)/Hollywood-2019/5de496594bec8_1575261780_medium.jpg)
រឿងហេតុដ៏ហួសចិត្តមួយបានកើតឡើង ក្រោយពេល Jason Nash មិត្តភ័ក្ដិជិតស្និទ្ធិរបស់លោកបានចំអកទៅលើលោកថា៖ យើងពិតជាមិនដឹងថាបើថ្ងៃមួយ ឯងមានប្រពន្ធនឹងទៅជាយ៉ាងណានោះទេ ព្រោះយើងជឿថាលើលោកនេះគ្មានអ្នកណាស្រលាញ់ឯងឡើយ។
/News(2)/Hollywood-2019/5de49674826c4_1575261780_medium.jpg)
ខណៈមិត្តភ័ក្ដិរូបនេះ ស្មានថានេះគ្រាន់តែជាពាក្យលេងសើចនោះ David មិនបានសប្បាយចិត្តនឹងឃ្លាខាងលើឡើយ។ ហេតុនេះហើយ ក្រោយ៣ម៉ោង លោកបានហោះទៅកាន់ទីក្រុង Boston ដើម្បីសុំម្ដាយរបស់ Jason រៀបការ។ លោកយាយជាម្ដាយនៅពេលនោះក៏មិនយល់រឿងអ្វីកំពុងកើតឡើងដូចគ្នា តែក្រោយពេលត្រូវបានមិត្តភ័ក្ដិកូនរៀបរាប់ពីការអន់ចិត្តរបស់ខ្លួន លោកយាយក៏យល់ព្រម។
/News(2)/Hollywood-2019/5de496552351e_1575261780_medium.png)
បន្ទាប់មក អ្នកទាំង២ក៏រៀបការនៅទីក្រុង Las Vegas ហើយទៅក្រេបច័ន្ទទឹកឃ្មុំនៅកោះហាវ៉ៃ ហើយបើតាមច្បាប់ នៅពេលនេះមិត្តភ័ក្ដិដែលគ្មានអ្នកស្រលាញ់នេះ បានក្លាយជាឪពុករបស់ Jason ហើយ។ យ៉ាងណាក្ដី មង្គលនេះត្រូវបានម្ចាស់សាមីខ្លួនថា គ្មានសុភមង្គល ហើយពួកគេបានលែងលះក្រោយរៀបការបានត្រឹមមួយខែគត់៕ប្រភព៖Sabay
