សិល្បៈ និង កម្សាន្ត

CL ចេញមុខនិយាយជាលើកដំបូងក្រោយចេញពី YG

ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ផលិតកម្ម YG មួយ​រយៈ CL បាន​ចែក​រំលែក​នូវ​សារ​​ដ៏​វែង​មួយ​ អំពី​ការ​ចាប់​ផ្ដើម​ទំព័រ​ទី​ពីរ​នៃ​អាជីព​របស់​ខ្លួន។ នៅ​​ព្រឹក​នេះ CL បាន​បង្ហោះ​សារ​លើ​គណនី Instagram របស់​ខ្លួន​ដោយ​មាន​អត្ថន័យ​ដូច​ខាង​ក្រោម ៖

“ខ្ញុំ​បាន​ចាប់​ផ្ដើម​រត់​ទាំង​មិន​ទាន់​ចេះ​ដែរ ហើយ​ការ​​ដែល​មិន​ចេះ​ដើរ​ឬ​សម្រាក ខ្ញុំ​សាង​បាន​សមិទ្ធផល​ជា​ច្រើន, ដឹង​អំពី​រឿង​រ៉ាវ​ជា​ច្រើន និង​រៀន​អំពី​រឿង​ជា​ច្រើន​ក្នុង​រយៈពេល ១៣​ ឆ្នាំ​កន្លង​មក​នេះ។

ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​រស់​ជា​ CL ជា​មនុស្ស​​ដែល​អាច​ចែក​រំលែក​​​ខ្លួន​ជា​មួយ​អ្នក​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​ក៏​អាច​ព្យាបាល​ខ្លួន​ឯង​ជា​មួយ​ក្ដី​ស្រឡាញ់​ដែល​អ្នក​ទាំង​អស់​គ្នា​ផ្ដល់​ឲ្យ​ខ្ញុំ។

ដូច​ជា​ Chaelin កាល​ពី​អាយុ​ ១៣ ឆ្នាំ ដូច​អ្វី​ដែល​យាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ គឺ​ក្លាហាន និង​មាន​ទំនុក​ចិត្ត។

ដោយ​មិន​បាច់​រង់​ចាំ​អ្នក​ដទៃ​ឲ្យ​មក​ជ្រើស​រើស​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់​មក​ជា​ CL និង​បន្ត​ដើរ​ទៅ​មុខ​ដោយ​ខ្លួន​ឯង ម្ដង​មួយ​ជំហាន។

គ្រាន់​តែ​គិត​ថា​អាច​ចែក​រំលែក​បទ​ពិសោធន៍, ការ​ចង​ចាំ, និង​អារម្មណ៍​បាន​នៅ​ក្បែរ​អ្នក​ទាំង​អស់​គ្នា​ បេះដូង​របស់​ខ្ញុំ​រំភើប ញាប់ញ័រ​ជា​លើក​ដំបូង​ ក្នុង​ពេល​ជា​យូរ​មក​ហើយ​។

សម្រាប់ CL ទាំង​អស់​ក្នុង​ពិភពលោក​នេះ។

ដោយ​ហេតុ​តែ​ក្ដី​ស្រឡាញ់,

CL”

CL នឹង​ធ្វើ​ការ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ជា​យូរ នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ វេលា​ម៉ោង ៦ រសៀល​ម៉ោង​នៅ​កូរ៉េ​ខាង​ត្បូង ដែល​​នាង​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ចម្រៀង​ថ្មី​ពី​​គម្រោង​ការ​អាល់ប៊ុម​ចម្រៀង​ “In The Name Of Love”៕​​​ប្រភព៖Sabay

Most Popular

To Top