អាពាហ៍ពិពាហ៍ជាថ្ងៃដែលគូស្នេហ៍គ្រប់គ្នាចង់បាន និងជាពេលរំភើបរីករាយបំផុតក្នុងជីវិតពួកគេ ព្រោះមានគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្ដិជាច្រើន បានចូលរួមធ្វើជាសាក្សីដឹងឮចំណងស្នេហ៍។
ក្នុងឱកាសដ៏អធិកអធមនេះ ពួកគេបានរៀបចំកម្មវិធីតាមបែបប្រពៃណី និងមានសកម្មភាពសប្បាយៗជាច្រើនទៀតដូចជាការញ៉ាំអាហារជុំគ្នា រាំលេង និងថតរូបទុកជាអនុស្សាវរីយ៍។ គូស្នេហ៍ខ្លះបានរៀបគម្រោងចេញទៅថតរូបយកទិដ្ឋភាពស្អាតៗ មានធម្មជាតិស្រស់ត្រកាលបែបព្រៃភ្នំ សមុទ្រ ឬកោះជាដើម។
ចំណែករូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ ពួកគេបានចេញទៅថតនៅទីឆ្ងាយៗយ៉ាងផ្ចិតផ្ចង់ បែរថតជាប់ទិដ្ឋភាពប្លែកៗមិននឹកស្មានដោយចៃដន្យទៅវិញ សូមទស្សនារូបថតដូចខាងក្រោម៖
ប្រភព៖Sabay