សិល្បៈ និង កម្សាន្ត

តារា​កូរ៉េ៩​ រូប​ ដែល​​​កើត​ចេញ​ពី​គ្រួសារ​ក្រ​លំបាក

Rain, IU, Jae Joong គឺ​ជា​តារា​កូរ៉េ​មួយ​ចំនួន​ដែល​បាន​ឆ្លង​កាត់​រឿង​កម្សត់​កម្រ​ជា​ច្រើន​ កាល​ពី​កុមារភាព។

Cha Seung Won

chaseungwon1

ថ្មី​​ៗ​នេះ នៅ​ក្នុង​កម្មវិធី List of names តារា​សម្ដែង Cha Seung Won បាន​ចែក​រំលែក​ពី​រយៈ​ពេល​ដែល​ក្រ​លំបាក​របស់​ខ្លួន។ នៅ​ពេល​ដែល​ទើប​រៀបការ​ដំបូង លោក​ត្រូវ​រស់​​នៅ​ជាន់​ក្រោម​ដី អស់​រយៈ​ពេល​បី​ឆ្នាំ ដោយ​គ្មាន​ប្រាក់​ទិញ​របស់​មាន​តម្លៃ​អ្វី​ទាំង​អស់។ នោះ​គឺ​ជា​រឿង​​របស់​អតីតកាល​​ដែល​ខុស​គ្នា​ស្រឡះ​ពី​ពេល​បច្ចុប្បន្ន ដែល​លោក​អាច​រក​បាន ១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​សំលៀក​បំពាក់​ចំនួន ១៣ ម៉ាក។ យ៉ាងណាមិញ Cha Seung Won មិន​មែន​ជា​តារា​​តែ​មួយ​គត់​ដែល​ត្រូវ​ឆ្លង​កាត់​ជីវិត​កម្សត់​កម្រ​នោះ​​ទេ។​

Rain

rain

Rain ក៏​ជា​មនុស្ស​ម្នាក់​ដែល​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ជីវភាព​លំបាក​លំបិន​ដែរ។ គ្រួសារ​របស់​តារា​ចម្រៀង​នេះ រស់​នៅ​ទាំង​ខ្វះ​ការ​ហូប​ចុក។ ម្ដាយ​របស់​លោក​ធ្លាក់​ខ្លួន​ឈឺ តែ​គ្មាន​ថវិកា​ដើម្បី​ព្យាបាល​ក៏​ដូច​ជា​ទិញ​ថ្នាំ។ មាន​ពេល​មួយ គ្រួសារ​មួយ​នេះ​បាន​ធ្លាក់​កូដ​ដល់​ថ្នាក់​គ្មាន​ជម្រក​សម្រាប់​ស្នាក់​នៅ។ យ៉ាងណាក៏ដោយ ការ​ត្រូវ​គេ​មើល​ងាយ​ដោយសារ​តែ​ខ្លួន​ជា​អ្នក​ក្រ បាន​ក្លាយ​ជា​ការ​​លើក​ទឹក​ចិត្ត​ឲ្យ Rain ប្រឹង​ប្រែង​រៀន​សូត្រ​និង​ហ្វឹកហាត់។ មិត្ត​ប្រុស Kim Tae Hee បាន​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​ហាត់​រាំ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ចាប់​យក​ក្ដី​សុបិន​ក្លាយ​ជា​អ្នក​ចម្រៀង​របស់​ខ្លួន។ គួរ​ឲ្យ​សោក​ស្ដាយ​ម្ដាយ​របស់​តារា​វ័យ ៣៣ ឆ្នាំ មិន​អាច​រស់នៅ​​​រហូត​ដល់​ថ្ងៃ​​​បាន​ឃើញ​កូន​ប្រុស​ទទួល​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​ឡើយ។

Seo In Guk

seoinguk

គ្រួសារ​របស់ Seo In Guk ធ្លាប់​រស់​នៅ​ដោយ​ប្រកប​របរ​ប្រមូល​អេតចាយ​។ តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​ត្រូវ​គេ​បដិសេធ​ជា​ច្រើន​ដង​មុន​ពេល​​ទទួល​បាន​ជ័យ​លេខ​មួយ​ក្នុង​កម្មវិធី Superstar K។

IU

iu

ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​ធូរធារ​មួយ​តែ IU បាន​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​ជីវភាព​វេទនា។ ក្រោយ​ពេល​ការ​រក​ស៊ី​របស់​គ្រួសារ​ត្រូវ​ក្ស័យធន អ្នក​ផ្ទះ​របស់ IU ត្រូវ​រើ​ពី​ផ្ទះ​ទូលំទូលាយ ទៅ​នៅ​ផ្ទះ​តូច​ចង្អៀត ហើយ​ចុង​ក្រោយ​ត្រូវ​ទៅ​នៅ​​ក្នុង​បន្ទប់​តូច​មួយ​ទាំង​អស់​គ្នា។ គ្មាន​លទ្ធភាព​​ចិញ្ចឹម​កូន​ទាំង​ពីរ ឪពុក​ម្ដាយ​របស់ IU បាន​ផ្ញើ​នាង​ឲ្យ​ទៅ​​រស់​នៅ​ជា​មួយ​​លោក​យាយ​របស់​នាង​។ នៅ​ពេល​ល្បី​ឈ្មោះ IU បាន​ក្លាយ​ជា​សសរ​ទ្រូង​ជួយ​ជ្រោមជ្រែង​គ្រួសារ​របស់​ខ្លួន។

Kim Jae Joong

jyjkimjaejoong

នៅ​ពេល​ដែល​នៅ​ជា​យុវវ័យ Jae Joong បាន​ចាក​ចេញ​ពី​ផ្ទះ​មក​រស់​នៅ​ទីក្រុង​ដើម្បី​ឈោង​ចាប់​យក​ក្ដី​សុបិន​របស់​ខ្លួន។​ ដោយ​សារ​តែ​មិន​អាច​សុំ​ប្រាក់​ពី​គ្រួសារ​បាន សមាជិក​ក្រុម​ចម្រៀង JYJ បាន​ប្រឹង​រក​ប្រាក់​ដោយ​ខ្លួន​ឯង។ មាន​រយៈ​ពេល​មួយ តារា​វ័យ ២៩ ត្រូវ​លក់​ឈាម​ដើម្បី​ប្ដូរ​​យក​លុយ​ទៀត​ផង។

Yun Ho

feat3

ដូច​គ្នា​នឹង IU ដែរ គ្រួសារ​របស់ Yunho ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ដោយ​សារ​តែ​​ការ​​ជំនួញ​របស់​គ្រួសារ​ត្រូវ​ក្ស័យធន។ គ្រួសារ​របស់ មេក្រុម TVXQ ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ ដេក​នៅ​រ៉ា​រទេះ​ភ្លើង និង​យក​ក្រដាស​កាសែត​ធ្វើ​ជា​ភួយ​ដណ្ដប់​ពេល​រងា។

Lee Joon

2213_leejoon_dedddd_1

​គ្រួសារ​​របស់ Lee Joon ក្រ​ដល់​ថ្នាក់​លោក​គ្មាន​ខោ​អាវ​ថ្មី​សូម្បី​មួយ​សម្រាប់ ហើយ​ក៏​គ្មាន​ឱកាស​ទៅ​លេង​ជាមួយ​គេ​ឯង​ដែរ​នៅ​ពេល​សាលា​​មាន​កម្មវិធី​ទៅ​​ដើរ​កម្សាន្ត​នៅ​ទី​ណា​ម្ដងៗ។ នេះ​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ត្រូវ​មិត្តភ័ក្ដិ​មើល​ងាយ​មិន​ចូល​ចិត្ត​ដែរ។

Yoo Chun

roofparkyoochungirladoption

អតីត​សមាជិក​ក្រុម​ចម្រៀង TVXQ មាន​រយៈ​ពេល​មួយ​ត្រូវ​ដេក​នៅ​ហាង​មី​មួយ ដោយ​សារ​តែ​ម្ដាយ​របស់​លោក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​កូន​ក្រោយ​ពេល​លែង​លះ​ជាមួយ​ប្ដី​ហើយ។

Sandara Park (2NE1)

tumblr_maw48vL2QR1qd4coro1_1280

គ្រួសារ​របស់ Sandara បាន​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​លំបាក ក្រោយ​ឪពុក​របស់​តារា​រូប​នេះ​មាន​ប្រពន្ធ​កូន​លួច​លាក់​​ផ្សេង​ទៀត​នៅ​ប្រទេស​កូរ៉េ។ ចុង​ក្រោយ​ឪពុក​របស់​នាង​បាន​ចាក​ចោល​គ្រួសារ​ដោយ​យក​លុយ​ទៅ​តាម​ខ្លួន​ទាំង​អស់ ធ្វើ​ឲ្យ​បន្ទុក​គ្រួសារ​ទាំង​មូល​ធ្លាក់​មក​លើ Sandara ជា​កូន​ស្រី​ច្បង ៕ប្រភព៖Sabay

Most Popular

To Top